ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឺកនាំបណ្ឌិតសភានគរបាលជាតិពង្រឹងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឲ្យមានគុណភាព និងប្រសិទ្ធភាពការងារខ្ពស់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ថ្នាក់ដឹកនាំ​បណ្ឌិតសភានគរបាលជាតិកម្ពុជា ណែនាំមន្ត្រីនគរបាល ប៉ុស្តិ​រដ្ឋ​បាលថ្មី ​ដែល​​កំពុង​​សិក្សានៅ​ឆ្នាំ២០១​៧នេះឲ្យ​ខិតខំរៀន​​ជំនាញ​វិជ្ជាជីវៈ​នគរបាលធ្វើខ្លួន​​​ជាជន​បង្គោលនិង ប្រឹង​ប្រែង​បំរើការ​ងារ​​ឲ្យ មាន​ប្រ​សិទ្ធភាព ជូនប្រជាពលរដ្ឋដើម្បីចលនាប្រឡងប្រណាំងភូមិឃុំមាន​សុវត្ថិ​ភាព​​។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាល​ប៉ុស្តិរដ្ឋបាលនៅសាលានគរបា​លជាតិភូមិភាគ១​ ស្ទឹង​​ត្រែង​ថ្ងៃទី២៩ ឧសភា ឆ្នាំ២០១៧ ​លោក ឧត្តមសេនីយ៏ឯក ឯកមនោ សែន ​អនុប្រធានបណ្ឌិត​សភានគរ​បាល​កម្ពុជានិងជាប្រធាននាយកដ្ឋាន​បណ្តុះបណ្តាលមានប្រសាសន៏ថា៖សហការីនគរ​បាល​ត្រូវផ្ចិតផ្ចង់រៀន​សូត្រ​ពង្រឹង​​​សមត្ថភាពខ្លួនធ្វើ​ជានគរបាលបំរើជាតិនិង​ប្រជា​ពលរដ្ឋហើយ​ពេលវិលទៅមូល​ដ្ឋាន​ត្រូវ​​​​​អនុ​វត្ត​​ខ្ជាប់ខ្ជួនការ​ងារ​​ទប់​ស្កាត់-បង្ការ-និង​បង្ក្រាប​បទល្មើសឲ្យមាន​ប្រសិទ្ធភាពដើម្បីរក្សា​សន្តិ​សុខ​សុវត្តិ​​ភាពឲ្យបានប្រសើរឡើង​ ​ ។

លោកមានប្រសាសន៍បន្ថែមថា៖សំខាន់ជាងនេះទៀតគឺមន្ត្រីទាំងអស់ត្រូវមានចិត្តអំណត់អត់ធនបំពេញកាតព្វកិច្ចរបស់ខ្លួន​ឲ្យមានតម្លាភាព​​និងបង្កើតឲ្យមានវប្បធម៌គុណភាព ធានាដល់កិច្ចការងារ​ការពារសន្តិសុខនៅក្នុង​សង្គម​ព្រោះប៉ូលីសជាអ្នកការពារសណ្តាប់ធ្នាប់សន្តិសុខអត់មានគិតថ្ងៃគិតត្រជាក់អី បើអូនគិតថាអូនទាល់តែម្លប់បាន​ប៉ូលីស បាន អាហ្នឹងគេអត់យកមកធ្វើជាប៉ូលីសទេទោះនគរបាលទៅបំ​រើអង្គភាពណាក៍ត្រូវតែចេះអាហ្នឹងដែរចេះគ្រប់គេហៅថាមូលដ្ឋានគ្រឹះសម្រាប់ឲ្យប្អូនៗ។

លោកឧត្តមសេនីយ៏ត្រី ហេងប៊ុននាយកសាលានគរបាល ភូមិភាគ១ស្ទឹងត្រែងបានអះ​អាងថា៖​​សាលាបណ្តុះបណា្តលមន្ត្រីនគរបាលតម្រូវឲ្យមន្ត្រីនគរបាលសិក្សា​រយៈ៧៥ថ្ងៃទៅលើមុខជំនាញ​វិជ្ជាជីវៈ​នគរបាល-ដោយបែងចែកជា-ចំណេះដឹងជាមូលដ្ឋាន៣មេរៀន-ជំនាញមូលដ្ឋានវិជ្ជាជីវៈនគបាល៧មេរៀន-ជំនាញ​​​យុទ្ធវិធីន​គរបាល៥មេរៀន-ជំនាញបឋកថាចែករំលែកបទពិសោធន៍-និង​ជំនាញកម្មសិក្សាប្រតិបត្តិបន្ថែមទៀត។

លោកឧត្តមសេនីយ៍ត្រីបន្ថែមថា៖នេះជាទិសដៅរបស់ក្រសួងមហាផ្ទៃនិងគោលនយោបាយកំណែទម្រង់កងកំលាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនៅផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ២០១៥-២០១៩ធ្វើឲ្យសង្គម​មានសន្តិសុខល្អ។

លោកសុខ សុវណ្ណជា ប្រធានវគ្គក្នុងវគ្គបណ្តុះបណ្តាលកំរិតបឋមវិជ្ជាជីវៈ​នគរបាលលើកទី២ខេត្ត ​ស្ទឹងត្រែង បាន​ទទួល​ស្គាល់ថា៖ វគ្គបណ្តុះបណ្តាល​នេះ​ពិត​ជា​បានផ្តល់នួវចំណេះដឹងដល់មន្ត្រី​នគ​របា​ល ​​​​ មាន​សមត្ថ​ភាពរឹងម៉ាំ ​ស្របតាម​គោល​ការណ៏​របស់រាជ​រដ្ឋា​បាលក្នុងការកំណែទំរង់កងកំលាំង​នគរបាលជាតិ​តាម​ការ​អភិ​វឌ្ឍន៏​រីក​ចំរើនរបស់ប្រទេសជាតិ​ពេលបច្ចុប្ប​ន្ននេះ។​

លោកមន្ថែមថាៈ ដើម្បីប្រសិទ្ធលើការងារនេះតំណាងឲ្យនគរបាលប៉ុស្តិរដ្ឋបាលទាំងអស់និងខិតខំព្យាយាមសិក្សាឲ្យបានយល់ច្បាស់អំពីតួនាទីរបស់ខ្លួន-យល់ដឹងអំពីច្បាប់-ការគោរពវិន័យជានគរបាល ​-​មានអត្តចរិតសីលធម៌ល្អ-​​មានជំ​នាញគ្រប់គ្រាន់-​និងចេះផ្តល់ការអប់​រំដល់​​ប្រ​ជាពលរដ្ឋនិងបំរើប្រជាពលរដ្ឋដោយឥតរើសអើង​។

សូមបញ្ជាក់ថា៖ វគ្គ ​​បណ្តុះបណា្តល​បំប៉នជំនាញដល់​កំលាំងន​គរបាល​ប៉ុស្តិរដ្ឋបាល ថ្មីនេះមានមន្ត្រី​​នគរ​បាល​​ពី​​​ខេត្តចំនួន៥ចូលរួមក្នុងនោះមានខេត្តក្រចេះ-​ ស្ទឹងត្រែង​ -មណ្ឌលគីរី​-​ខេត្តរតនៈគីរី​​ -និងខេត្តត្បូងឃ្មុំ​សរុបមាន ចំនួន២០២ នាក់ ក្នុងនោះ​មាន​ស្រី្តចំនួន២២នាក់៕ មាស សុផាត


ចែករំលែក៖