ខេត្តពោធិ៍សាត់៖ ក្រុមចោរប្លន់ជិះម៉ូតូស្កូពីចេញធ្វើសកម្មភាព ប្លន់បានសម្រេចទៀតហើយ រួចជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព នៅក្រុងពោធិ៍សាត់ សមត្តកិច្ចបានត្រឹមប្រាប់ថាកំពុងស្រាវជ្រាវ។
ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២១ និង៣០នាទី នៅលើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ ស្ថិតក្នុងភូមិកែវសុវណ្ណលើ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។
ជនរងរបួសជាម្ចាស់ម៉ូតូឈ្មោះ ប្រាក់ ចំណាប់ ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ដែលបានរត់មកប្តីង និងរាបរបប្រាប់សមត្តកិច្ចថា នៅម៉ោងខាងលើខ្លួនបានជិះម៉ូតូម៉ាក ZoomerX ពណ៏ទឹកក្រូច គ្មានស្លាកលេខ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនមិនស្គាល់អតសញ្ញាណចំនួន ០៣នាក់ មធ្យោបាយធ្វើដំណើរដោយម៉ូតូ ១គ្រឿងម្នាក់ ស្កូពី មកពាំងពីមុខរួចដកកាំភ្លើងខ្លីរមិនស្គាល់ម៉ាក់ពីចង្កេះ បាញ់មេឃចំនួន ០១គ្រាប់ ដើម្បីគំរាម និងយកដុំថ្មវាយក្បាលជនរងគ្រោះជាម្ចាស់ម៉ូតូបណ្ដាលឲ្យរងរបួស រួចប្លន់យកម៉ូតូបានសម្រេចជិះគេចខ្លួនដោយសុវត្ថិភាព ករណីខាងលើនេះសមត្តកិច្ចស្ថាប័នពាក់ព័ន្ធបានត្រឹមប្រាប់ថាកំពុងធ្វើការស្រាវជ្រាវ។
គួររំលឹកថា៖ ក្រុមចោរប្រដាប់អាវុធជិះម៉ូតូម៉ាក ស្កូពី ធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាក ZoomerX បានចេញធ្វើសកម្មភាពប្លន់បានសម្រេចនៅក្នុងក្រុងប៉បុិនបាតដៃខាងលើនេះ មិនមែនទើបនឹងកើតឡើង ០១ករណីនេះទេ គឺចំនួន ០៥ករណីរួចមកហើយបាទ គិតចាប់ពីពាក់កណ្ដាលខែមេសា ឆ្នាំ២០១៧ មកនេះ ដោយលើកទី០១ នៅភូមិដូងជ្រុំ សង្កាត់ព្រៃញី លើកទី២ នៅភូមិបាក់រទេះ សង្កាត់ព្រៃញី លើកទី៣ នៅភូមិស្ទឹងតូច សង្កាត់រលាប លើកទី៤ នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ និងលើកទី៥នេះ នៅភូមិកែវសុវណ្ណលើ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ករណីក្រុមចោរប្លន់ប្រដាប់អាវុធប្លន់បានសម្រេចដដែលៗខាងលើនេះ ធ្វើឲ្យពលរដ្ឋនៅកណ្ដាលក្រុងពោធិ៍សាត់ជិះម៉ូតូសេរីថ្មីទំទើបៗរងារញាក់សាច់ ខណៈដែលកម្លាំងប្រដាប់អាវុធឬរដ្ឋបាលមូលដ្ឋានមានភាពកម្សើយអសមភាព ៕ បឹុម ពិន