ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានឈើឆ្លងកាត់អូរប្រវែង២៥ម៉ែត្រត្រូវបានសាងសង់ជូនពលរដ្ឋនៅភូមិភារកិច្ច

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋប្រមាណជាង១៥០គ្រួសារដែលមានដីស្រែចម្ការ ពិបាកធ្វើដំណើរទៅបង្កបង្កើនផលនៅ ត្រើយម្ខាងអូរ ក្នុងចំណុចអូរខ្លែងពណ៌ ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង ព្រះវិហារ ខេត្តព្រះវិហារនោះពេលនេះអាជ្ញាធរខេត្តព្រះវិហារបានផ្តើមសាងសង់ស្ពានឈើប្រវែង២៥ម៉ែត្រ ទទឹង៣​ម៉ែត្រកន្លះ កាត់អូរខ្លែងពណ៌ដើម្បីឲ្យ​បងប្អូនប្រជា ពលរដ្ឋងាយស្រួលធ្វើដំណើរទៅមកមិន បាច់ប្រថុយឆ្លងទឹកដូចកាលពីមុនទៀតទេ ។

លោក អេង សាអុឹម មេភូមិភារកិច្ចបាន ប្រាប់ឲ្យដឹងថា អូរនេះនៅពេលដែលមាន ភ្លៀងធ្លាក់ខ្លាំងម្តងៗ បងប្អូនប្រជាពលរដ្ឋ មិនអាចឆ្លងកាត់បានទេដោយ រង់ចាំឲ្យទឹកស្រកក្នុងរយៈពេលមួយម៉ោងទៅពីរម៉ោងទើបពួកគាត់អាចធ្វើដំណើរឆ្លងកាត់ទៅ បង្កបង្កើនផលបាន ។

លោកបន្តថា ដោយឃើញពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋលោកបានធ្វើ សំណើទៅអភិបាលខេត្ត ដើម្បីយកឈើ មកធ្វើជាស្ពាន ជូនដល់បងប្អូនប្រជាកសិករធ្វើដំណើរឆ្លងទៅមក និងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅរកទីផ្សារផង ។ ស្ពាននេះបានសាងសង់ឡើងដោយកម្លាំងបងប្អូនប្រជាពលរដ្ឋ បើទោះបីជាស្ពាននេះជាស្ពានឈើមិនមែនជាស្ពានថ្មក៏ដោយ ក៏វាបានបង្កលក្ខណៈងាយស្រួលហើយក៏ បានជួយដល់ប្រជាកសិករ មួយចំណែកធំ និងបានធ្វើឲ្យបងប្អូនប្រជាកសិករត្រេក អរយ៉ាងខ្លាំងពេលដែលពួកគាត់អាចមានស្ពាន សម្រាប់ធ្វើដំណើរមិនពិបាកឆ្លងទឹកដូចកាលពីមុនទៀត ៕ សហការី


ចែករំលែក៖