ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលដង្ហែក្បួនឃោសនាបោះឆ្នោតចុងក្រោយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
នៅថ្ងៃទី២ ខែមិថុនា ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស រួមជាមួយថ្នាក់ដឹកនាំបក្ស និងអ្នកគាំទ្រ ប្រមាណ១៥ម៉ឺននាក់ នឹងធ្វើយុទ្ធនាការឃោសនាបិទបញ្ចប់ ។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំដើម្បីរៀបចំឲ្យបានច្បាស់លាស់ ពីផែនការការពារនេះ ព្រោះខ្លាចមានរឿងហេតុផ្សេងៗ កើតឡើងដោយចៃន្យ ៕ ហេង សូរិយា