ខេត្តកណ្តាល ៖ គិតត្រឹមថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០១៧ ដំណើរការស្តារឡើងវិញ ព្រែកងួន សម្រេចការងារបានប្រមាណ ៤៥ភាគរយហើយ ។
សូមជម្រាបជូនថា ព្រែកងួនមាន ទីតាំងស្ថិតក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមបើកការដ្ឋានដំណើរការស្តារឡើងវិញ កាលពីដើមខែមីនា ឆ្នាំ២០១៧ ដោយមានទំហំការងារ៖
ស្តារព្រែក ប្រវែង ៤.២២០ ម៉ែត្រ , សាងសង់សំណង់ទ្វារទឹកចំនួន១ កន្លែង , សាងសង់សំណង់លូ ចំនួន៣កន្លែង, សាង សង់សំណង់ដោះទឹកចំនួន ១កន្លែង , សាងសង់ភ្លឺព្រែកអមសងខាង ដោយក្រាល កម្ទេចថ្មផេះ ប្រវែង ៤.០០០ម៉ែត្រ ។
នៅពេលបញ្ចប់ការដ្ឋានព្រែកងួន នឹងដើរតួនាទីជាព្រែកនាំទឹក និងដីល្បាប់ពីទន្លេបាសាក់ទៅបម្រើឱ្យការងារបង្កបង្កើន ផលរបស់បងប្អូនប្រជាកសិករលើផ្ទៃដី ចំនួន៣៣៧ហិកតា ។ ក្រៅពីផ្តល់ទឹក ស្រោចស្រព ភ្លឺអមសងខាងព្រែក ក៏នឹង ក្លាយទៅជាផ្លូវលំជនបទបម្រើឱ្យការធ្វើដំណើរ និង ដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ៕ សហការី