ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភទំនុកចិត្ត ។
ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចអះអាងថា ជនសង្ស័យ ១.ឈ្មោះ សូ ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស(ឃាត់ខ្លួន) ២.ឈ្មោះ ហុក ចាន់ សុផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិដើមគរ សង្កាត់ដើមគរ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ រីឯជនរងគ្រោះឈ្មោះអុល សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល មុខបរសិស្ស ។
វត្ថុតាងចាប់យកពីជនសង្ស័យ៖ ម៉ូតូ១គ្រឿងម៉ាក ZOOMER.Xពណ៌ សលាយទឹកក្រូច សេរី២០១៧គ្មានផ្លាកលេខ។
នៅវេលាកើតហេតុខាងលើ ជនសង្ស័យសូ ចាន់ណា បានសុំខ្ចីម៉ូតូ ជនរងគ្រោះ អុល សុជាតិ ដោយប្រាប់ថា ជិះទៅរង្វង់ មូលតាខ្មៅមួយភ្លែត ហើយក៏ជិះទៅបាត់មិនឃើញ យកម៉ូតូមកឲ្យវិញឡើយ ទើបជនរងគ្រោះតាមរកឃើញជនសង្ស័យទាំង២នាក់ខាងលើ នៅផ្ទះសំណាក់យីហោលីលី ហើយក៏ប្តឹងឲ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ឃាត់ខ្លួនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំនៅម្តុំផ្សារក្រមួន សង្កាត់ចាក់អង្រែក្រោម ៨០០ដុល្លារឲ្យទៅ ហុក ចាន់ សុផាន់ណា យកទៅលោះម៉ូតូ១គ្រឿងទៀត អស់៦៥០ដុល្លារ នៅសល់ប៉ុន្មានចាយអស់ហើយ។ ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតីវិធី ៕