ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Apple បានប្រកាសបង្ហាញពី HomePod speaker ថ្មីរបស់ខ្លួន

ចែករំលែក៖

ក្រុមហ៊ុន Apple បានប្រកាសបង្ហាញពី HomePod speaker ថ្មីរបស់ខ្លួនជាផ្លូវការក្នុងថ្ងៃនេះ ដែលក្រុមហ៊ុននេះអះអាងថានឹងបង្ហាញកម្មវិធីតន្ត្រីថ្មីនៅក្នុងផ្ទះដូច iPod ដែលធ្លាប់បានធ្វើ។ Speaker ឆ្លាតវៃនេះមានលក្ខណៈពិសេសមួយដែលបំពាក់អូប៉ាល័រ speaker ចំនួនប្រាំពីរ ។ លើសពីនេះទៀតវាមានប្រឈមមុខនឹងឧបករណ៍បំពងសំឡេងទំហំ 4 អុីញ និង Apple A8 chip ។ លក្ខណៈពិសេសរបស់speaker នេះមាន spatial awareness ជាការដឹងពីទីកន្លែងនិងទំហំដែលអនុញ្ញាតឱ្យវាចាក់សំលេងភ្លេងរឺចំរៀងដោយស្វ័យប្រវត្តិទៅតាមទំហំដែល speaker នៅក្នុងនោះ។ ចំពោះការ setup វិញគឺមានការងាយស្រួលដោយគ្រាន់តែកាន់ទូរស័ព្ទ iPhone ដាកអោយជិត HomePod speaker ដូចនឹងការ setup របស់កាស AirPods ដែរ។ HomePod speaker អាចប្រើបានតែជាមួយស៊េរីទូរស័ព្ទចាប់ពី iPhone 5S ឡើងទៅ ហើយយើងអាចប្រើ HomePod ចំនួនពីរដែលបញ្ចូលវាជាគូក៏បានដែរ នោះវារឹតតែធ្វើអោយសំលេងកាន់តែងុំជាងមុនទៅទៀត។

HomePod ប្រើចាក់ចំរៀងជាមួយនឹង Apple Music និងភ្ជាប់ឥតខ្សែដំណើរការពីអ៉ាល់ប៊ុមចំរៀងក្នុង Apple Music ។ វាបំពាក់មីក្រូហ្វូនចំនួនប្រាំមួយនិងអាចប្រើដំនើរការ Siri បានដែលទើបតែបាន upgrade ពេលថ្មីៗនេះអាចសំណូមពរបទចំរៀងបានច្បាស់ដូចជា “Who’s playing drums on this track?” ឬ “What was the top song on May 5th, 2016?”។ ក្រុមហ៊ុន Apple បាននិយាយថាមីក្រូហ្វូនទាំងនេះនៅតែស្ដាប់បានពិរោះទោះបីជាវាស្ថិតនៅឆ្ងាយបន្តិចនិងតំឡើងសំលេងឡើងអស់ក៏ដោយ។ Siri waveform មាននៅខាងលើឧបករណ៍នេះ និងមានភ្លើង LED ដូច Amazon Echo ហើយប្រើដោយ touch control ។ បន្ទាប់ពីអាចចាក់ចំរៀងបាននោះនៅមាន សន្ទនា ពត៌មាន អាកាសធាតុ ចរាចរណ៍ កីឡា ម៉ោង reminder និង ផ្សេងៗទៀត។ HomePod speaker នឹងមានតម្លៃ $ 349 នៅពេលដែលវាបានដឹកជញ្ជូនចេញនៅក្នុងខែធ្នូនៅក្នុងសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេសនិងអូស្ត្រាលី ៕ ហេង លក្ខិណា


ចែករំលែក៖