ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរាប់រយគ្រួសារបានធ្វើការរិះគន់ ទៅលើសាខាអគ្គីសនីខេត្តស្វាយរៀង ខណៈមានខ្សែភ្លើងរត់កាត់លើដំបូលផ្ទះរាប់ឆ្នាំមកហើយ តែមិនមានលទ្ធភាពប្រើភ្លើងបានដោយអគ្គីសនីមិនបានភ្ជាប់សេវ៉ាភ្លើង ដាក់អោយប្រើប្រាស់ដល់ពួកគាត់។
យោងតាមប្រជាពលរដ្ឋរស់នៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានអោយដឹងថាប្រជាពលរដ្ឋរាប់រយគ្រួសារ ខណៈដែលមានខ្សែភ្លើងរត់កាត់លើដំបូលផ្ទះ ផ្ទះខ្លះបង្គោលភ្លើងស្ទើតែដាក់លើដំបូលផ្ទះ ក៍ប៉ុន្តែបែរជាមិនមានភ្លើងប្រើប្រាស់ដល់ពួកគាត់ ព្រោះបង្គោលភ្លើងនិងខ្សែភ្លើង បានដាក់ពង្រាយកាត់លើដំបូលផ្ទះ ហើយបានឮដំណឹងថានឹងមានភ្លើងប្រើឆាប់ៗ ធ្វើអោយគាត់ក៏ដូចជាអ្នកភូមិមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែចាំបាត់ៗរហូតជិត២ឆ្នាំមកហើយ អ្នកភូមិនៅតែមិនមានភ្លើងអគ្គិសនីប្រើប្រាស់ ដដែលបានត្រឹមតែអង្គុយអស់សង្ឃឹម។
ប្រភពបន្តថា ក្រោយពេលចាំបាត់ទើបអ្នកភូមិខ្លះ បានសម្រេចទិញបន្ទះសឡាជំនួសវិញ ដើម្បីអោយមានភ្លើងបំភ្លឺផ្ទះ និងធ្វើការងារផ្សេងៗដល់គ្រួសាររបស់គាត់។ ហើយមិនត្រឹមតែភូមិរបស់គាត់ទេ ដែលអត់មានភ្លើងអគ្គិសនីប្រើប្រាស់ គឺមានភូមិមួយចំនួនក្នុងឃុំពោធិរាជ ស្រុកស្វាយជ្រុំ ផងដែរ។ ពាក់ពន្ធ័និងករណីខាងលើនេះដែរ អ្នកសារព័ត៏មានយើង មិនអាចសុំការបំភ្លឺពីលោក សេង ប៉ុណ្ណាត ប្រធានសាខាអគ្គីសនីខេត្តស្វាយរៀងបានទេ ព្រោះមិនអាចទំនាក់ទំនងបាន នៅរសៀលនេះ៕ យឹម សុថាន