ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន៣នាក់ករណីហិង្សាក្នុងគ្រួសារ និងសេពគ្រឿងញៀន

ចែករំលែក៖

ខេត្តរតនគិរី៖ សមត្ថកិច្ចខេត្ត សហការជាមួយកម្លាំងអធិការនគបាលស្រុកលំផាត់ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ តាមបណ្តឹងជនរងគ្រោះអំពីករណីប្រើអំពើហិង្សាក្នុងគ្រួសារ និងករណីសេពគ្រឿងញៀន។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចកន្លែងជីកត្បូង ស្ថិតក្នុងភូមិចងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

តាមប្រភពពីមន្ត្រីនគបាលស្រុកលំផាត់បានឱ្យដឹងថា៖ ប៉ុស្តិ៍សន្ដិសុខអូរស៊ិនលែរ៍ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ បូស្រីមុំ ភេទស្រី បានប្តឹងរាយការណ៍ថា ប្តីរបស់ខ្លួន និងបក្ខពួកចំនួន០២នាក់ទៀត សេពគ្រឿងញៀនរាល់ថ្ងៃ និងប្តីរបស់គាត់បានប្រើអំពើហិង្សាលើរូបរាងកាយ(វ៉ៃដំ)មកលើរូបគាត់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ បណ្តាលអោយរងរបួសម្រាមដៃនាងខាងឆ្វេង(របួសស្រាល)។

ប្រភពបន្តទៀតថា ក្រោយពីប៉ុស្ដិ៍ទទួលបណ្ដឹងរួចយោងតាមបញ្ជាតាមរយៈទូរស័ព្ទដៃរបស់លោក ជា ពេជ្យ ព្រះរាអាជ្ញាអមសាលាដំបូងខេត្តរតនគិរី លោក ឧត្ដមសេនីយ៍ ផែន ឌីណា និង លោកវរសេនីយ៍ឯក លាង អ៊ីម និងកម្លាំងប៉ុស្តិ៍បានសហការណ៏ជាមួយប្រជាការពារភូមិ បានចុះបង្រ្គាបបទល្មេីសសេពគ្រឿងញៀននោះភ្លាមឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ដែលមានឈ្មោះ៖

១ /ឈ្មោះ សុខ គាំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជីកត្បូង រស់នៅភូមិ ឃុំកើតហេតុខាងលេី ត្រូវជាប្តីជនរងគ្រោះ។

២ / ឈ្មោះ ហាន សួគា ភេទប្រស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជីកត្បូង រស់នៅភូមិ ឃុំខាងលេី។

៣/ ឈ្មោះ អំ សំអុល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជីកត្បូង រស់នៅ ភូមិឃុំកើតហេតុខាងលេ ី។

តាមការសាកសួរជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាខ្លួ នពិតជាបានប្រព្រិត្តពិតប្រាកដមែន។

ជាមួយគ្នានោះសមត្ថកិច្ចប្រមូលយកវត្ថុតាង ដបទឹកសុទ្ធ ទុយយោ និងដែកកេះចំនួន០៣ និងសំភារមួយចំនួនទៀត​ដែលជាឧបករណ៍សម្រាប់សេពគ្រឿងញៀន និងបានធ្វើតេស្តិ៍ទឹកនោមមានសារធាតុញៀនវិជ្ជមាន។

សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការតាមច្បាប់ ៕ សាយប៉ូច


ចែករំលែក៖