ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតទឹកស្រះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យសាសព សង្ស័យជាអំពើឃាតកម្ម ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែកនៅចំណុចទឹកស្រះ ខាងលិចផ្ទះចម្ងាយ៤០០ម៉ែត្រ ។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់នៅទឹកស្រះ ទើបកម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលជំនាញ និងនគរបាលស្រុកបានចុះមកដល់កន្លែងកើតហេតុ។
ប្រភពបន្តថា សពដែលស្លាប់មានឈ្មោះ រស់ ឆូយ អាយុ៨៤ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិព្រែកត្នោត ឃុំសំបួរ ស្រុករមាសហែក ក្រោយពីពិនិត្យសាសពរួច មិនឃើញមានស្នាលស្នាមសម្គាល់ជាអំពើឃាដកម្មអ្វីនោះទេ ដោយជនរងគ្រោះពិតជាបានស្លាប់ដោយលង់ទឹកប្រាកដមែន ។
តាមអ្នកភូមិបានឲ្យដឹងថា បុរសរងគ្រោះបានដើរវង្វេងបាត់ពីរផ្ទះតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ និងក្មេងឃ្វាលក្របីប្រទះឃើញស្លាប់អណ្តែតទឹកស្លាប់ទៅហើយ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន