ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ស្រវឹងខួបម្នាក់​ដេក​ស្លាប់​ក្នុង​កណ្ដាល​វាលស្រែសង្ស័យខ្យល់គរ

ចែករំលែក៖

 

ខេត្តស្វាយរៀងៈ ស្ត្រីចំណាស់ស្រវឹងខួបម្នាក់ ត្រូវបានអ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរប្រទះឃើញ​ដេក​ស្លាប់​ក្នុង​ទឹក​វាលស្រែ​បង្កឲ្យមានការភ្ញាក់ផ្អើលរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចភ្លាមៗសង្ស័យខ្យល់គរ។

ហេតុការណ៏នេះ បានកើតឡើងកាល​វេលា​ម៉ោង​៥​រសៀល ថ្ងៃ​ទី​២៧ ខែមិថុនា ២០១៧ ស្ថិតនៅកណ្ដាលវាលស្រែ ក្នុង​ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​អំ​ពឹ​ល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះម៉ៅ សា​ម៉​ន អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដមាន​ទីលំនៅ​ភូមិ​ត្រពាំង​ប្រី​យ៍ ឃុំ​អំ​ពឹ​ល ស្រុក​រមាស​ហែក។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន ​កម្លាំង​នគរបាល​ជំនាញ​បច្ចេកទេស និង​គ្រូពេទ្យ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​រួច នគរបាល​បច្ចេកទេស និង​លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ថា ជនរងគ្រោះស្លាប់​ដោយ​ខ្យល់គរពិតប្រាកដមែន ខណៈមិនមានស្លាកស្នាមអ្វីកត់សម្គាល់ជារឿងឃាដកម្មនោះទេ។

តាមអ្នកភូមិបានឲ្យដឹងថា ស្ត្រីខាងលើគឺជាមនុស្សស្រវឹងខួប ផឹកមិនដែលលោះថ្ងៃឡើយ ដោយនៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើបានដើរទៅវាលស្រែតែម្នាក់ឯងក្នុងអការស្រវឹងស្រាយ៉ាងខ្លាំង សង្ស័យទៅបត់ជើងធំ ក៏ខ្យល់គរស្លាប់តែម្ដង។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសាយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖