ខេត្តស្វាយរៀង៖ ជនសង្សយ័ម្នាក់ត្រូវក្រុមប្រជាពលរដ្ឋផ្សារក្រោលគោ ចាប់វាយម្នាក់មួយដៃម្នាក់មួយជើងយ៉ាងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាល ខណៈដែលចូលលួចមាសមិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅផ្សារក្រោលគោ ស្ថិតនៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ជនសង្ស័យឈ្មោះភឹម ភួន ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិប្រម៉ា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយ
បច្ចុប្បន្នជនសង្ស័យ ទៅរស់នៅភូមិក្រសាំង ខេត្តតាកែវ ប៉ុន្តែបានមកលេងស្រុក។
ចំណែកម្ចាស់មាសរងគ្រោះមានឈ្មោះសូ ណារ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាអាជីវករលក់មាស នៅផ្សាក្រោលគោ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
រីឯមាសទម្ងន់៥ជី ដែលចោរលួចមិនបានសម្រច ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ឲ្យម្ចាស់រងគ្រោះវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន