ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ស្លាប់​អណ្តែត​ទឹកស្រះនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ស្លាប់​អណ្តែត​ទឹកស្រះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យសាសព សង្ស័យ​ជា​អំពើ​ឃាតកម្ម ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពី​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ព្រែក​ត្នោត ឃុំ​សំបួរ ស្រុក​រមាស​ហែកនៅចំណុចទឹកស្រះ ខាងលិច​ផ្ទះ​ចម្ងាយ​៤០០​ម៉ែត្រ ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សស្លាប់នៅទឹកស្រះ ទើបកម្លាំងនគរបាលខេត្ត សហការជាមួយនគរបាលជំនាញ និងនគរបាលស្រុកបានចុះមកដល់កន្លែងកើតហេតុ។

ប្រភពបន្តថា សព​ដែលស្លាប់មានឈ្មោះ រស់ ឆូ​យ អាយុ៨៤ឆ្នាំ មុខរបរកសិករមាន​ទីលំនៅ​ភូមិ​ព្រែក​ត្នោត ឃុំ​សំបួរ ស្រុក​រមាស​ហែក ក្រោយពីពិនិត្យសាសពរួច មិនឃើញមានស្នាលស្នាមសម្គាល់ជាអំពើឃាដកម្មអ្វីនោះទេ ដោយជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន ។

តាមអ្នកភូមិបានឲ្យដឹងថា បុរសរង​គ្រោះ​បាន​ដើរ​វង្វេង​បាត់​ពីរ​ផ្ទះ​តាំងពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ និងក្មេងឃ្វាលក្របី​ប្រទះ​ឃើញ​ស្លាប់​អណ្តែត​ទឹកស្លាប់​ទៅ​ហើយ ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវសមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកធ្វើបុណ្យ​តាម​ប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖