ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូជនបរទេសត្រូវសមត្ថកិច្ចចាប់ខ្លួនប្រុស ស្រី៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្សប្រុស២ នាក់ ស្រី ១នាក់ត្រូវបានកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូជនបរទេស។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៣ ទៀបភ្លឺ ស្ថិតនៅ ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួច(លួចម៉ូតូជនបរទេស) មួយបានកើតឡើង ក្រោយពីបានទទួលដំណឹង កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ និង សង្កាត់លេខ២ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានមុខសញ្ញា និងឈានទៅដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ៖

១.ឈ្មោះ ខន លាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់) ។

២.ឈ្មោះ វ៉ាន់ ណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត) ។

៣.ឈ្មោះ ជា សុខនី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (សមគំនិត) ។

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាង៖ ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លែដ ពណ៌ក្រហមលាយស លេខម៉ាស៊ីនៈ ៤៣១៤៧៤៣ និងលេខតួៈ ៦២៥១៤៧ (ផលនៃអំពើលួច) ។

ជនរងគ្រោះឈ្មោះ DOLLINGER STEFFEN ERICH ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ទេសចរណ៍ ស្នាក់នៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លែដ ពណ៌ក្រហមលាយស លេខម៉ាស៊ីនៈ ៤៣១៤៧៤៣ និងលេខតួៈ ៦២៥១៤៧ ។

ចំពោះជនសង្ស័យទាំង ០៣នាក់ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕ ឆ្លាម សមុទ្រ


ចែករំលែក៖