ព័ត៌មានទាន់ហេតុការណ៍៖

ជាងសំណង់ម្នាក់ធ្លាក់ពីលើអគារកំពុងសាងសង់ជាន់ទី២​ នៅក្នុងបុរីចំការដូង​ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសដែលជាជាង សំណង់ម្នាក់​ ភ្លាត់ស្នៀតធ្លាក់ពីលើអគារសំណង់កពុងសាងសង់ជាន់ទី២ នៅក្នុងបុរីចំការដូងបណ្ដាលឲ្យបែកក្បាល​ និង​ជាប់វីស​ នៅនិងក្បាល​ រងរបួសធ្ងន់​ ៖​ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង​ ២និង​ ៣០នាទី​រសៀលថ្ងៃទី០២​ ខែកក្ដដា​ ឆ្នាំ២០១៧​ នៅអាគាផ្ទះល្វែងកំពុងសាងសង់មួយកន្លែង​ ស្ថិតក្នុងបុរីចំការដូង​ ភូមិថ្មី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះមានឈ្មោះ​ ទឹម​ ធន​ ភេទប្រុស អាយុ​ ៣០​ឆ្នាំ មុខរបរ​ជាងសំណង់​ ស្នាក់នៅក្នុងការដ្ឋានសំណង់​ កន្លែងកើតហេតុ​ មានស្រុក​ កំណើតភូមិធ្មារ​ ឃុំរាម​ ស្រុក​ រមាសហែកខេត្តស្វាយរៀង​ ។

ប្រភពព័ត៌មានពីអ្នកធ្វើការជាមួយគ្នាបានឲ្យដឹងថា​ មុនពេលកើតហេតុ​ ជនរងគ្រោះធ្វើការនៅជាន់ទី​ ២​ ខណៈរូបគាត់​ដើរថយក្រោយ​ ទាញខ្សែ​ ប្រយ៉ោល​ហើយមិនបានមើល​ ក៏​ រអិលជើងធ្លាក់មកក្រោម​ បណ្ដាលឲ្យបែកក្បាលនិងដែក​ វីស​ ជួងជាប់ក្បាលថែមទៀត​ រងរបួសធ្ងន់ធ្ងរ។​ ភ្លាមៗ​ រថយន្ត​ សង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកដង្កោ​ បានទៅដឹកយកមកសង្គ្រោះបន្ទាន់​ ផងដែរ។

ក្រោយមកដោយសារតែស្ថានភាពរបួស​ ជនរងគ្រោះ​ ធ្ងន់ពេក​ ទើបក្រុមគ្រូពេទ្យបង្អែកបានបញ្ជួនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យលោកសង្ឃ​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖