ភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ីសGS300 បើកបរដោយបុរសម្នាក់បើកបតឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ត ឡិចសុីស RX330 ពន្លះចំពីមុខពេញទំហឹងបណ្តាលឱ្យធ្លាក់កាង តែមិនបណ្តាលអ្នកបើកបររថយន្តទាំងពីរគ្រឿងរងរបួសនោះឡើយ។
ហេតុការណ៍ថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោងជាង៨ព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវបេតុនៅក្នុងក្រុមហ៊ុន(អូសុីអាយស៊ី) ភូមិគៀនឃ្លាំងសង្កាត់-ខណ្ឌជ្រោយចង្វា។
រថយន្តរងគ្រោះម៉ាកឡិសស៊ីសRX-330ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2N-8477រងការខូចខាតបែកកាងផ្នែកខាងឆ្វេងអ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោទេរងរបួសស្រាល។ចំណែកឯរថយន្តបង្កម៉ាកឡិចស៊ីសGS300 ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2L-1151រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំរឯអ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេរងរបួសស្រាល។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបើកបរដោយបុរសម្នាក់តាមផ្លូវបេតុក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុបានបតឆ្វេងខណៈពេលបតមិនមើលឆ្វេងស្តាំស្របពេលនោះក៏មានរថយន្តរងគ្រោះបើកបរតាមផ្លូវបេតុងក្នុងទិសដៅបញ្ចា្រាស់ទិគ្នាក្នុងល្បឿងយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឱ្យរងការខូចខាតធ្លាក់កាងដល់ដីរួញមួយកំណាត់មុខរីឯរថយន្តរងគ្រោះរងការខូចខាតបែកកាងផ្នែកខាងឆ្វេងជ្រុលចង្កូតទៅមុខបុកំគនរខ្សាច់ទៅមុខលែងរួចតែសំណាងល្អនៅក្នុងហេតុការណ៍នោះអ្នកបើកបររថយន្តទាំងពីរគ្រឿងរងរបួសស្រាល់។
ក្រោយកើតហេតុភាគីម្ចាស់រថយន្តទាំងសងខាងសុំយករថយន្តទៅជួសជល់នៅការាស់ខាងៗខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ជ្រោយពេជ្រ