ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនរួមទាំងថ្នាំញៀនមួយចំនួនកាលពី វេលាម៉ោង២១និង៤០
នាទីថ្ងៃទី  ២៧ ខែកក្តដា ឆ្នាំ២០១៧ចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះជនសង្ស័យឈ្មោះម៉ាប់ ម៉េតភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្ទះសំណាក់៣ដុល្លារភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ថង់ល្មម។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើង លុះដល់ម៉ោងកើតហេតុចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ ម៉ាប់ ម៉េត កំពុងដើរលុះពេលកម្លាំងសមត្ថកិច្ចហៅឲ្យឈប់សួរនាំស្រាប់តែជនសង្ស័យរត់ចូលបន្ទប់ជួលគេ ទើបសមត្ថកិច្ចដេញតាមឃាត់បាននៅក្នុងបន្ទប់ ឆែកឆេរ ឃើញថ្នាំញៀនចំនួន១កញ្ចប់ល្មមនៅហោប៉ៅអាវខាងឆ្វេងរបស់ឈ្មោះ ម៉ាប់ ម៉េតក្រោយមកកម្លាំងបានឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបញ្ចូនមកសាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖