ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលិត ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការ ពាក់ព័ន្ធករណីរំលោភសេចក្ដីទុកចិត្ត(ខ្ចីរថយន្តរួចយកទៅលក់)។
ហេតុការណ៍ខ្លួនឃាត់នេះ ធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះ៣៧A ផ្លូវ១៩៨ ភូមិ៦ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមសម្ដីម្ចាស់រថយន្តឈ្មោះ ថាច ធីវី ភេទស្រី អាយុ៦០ឆ្នាំ ស្នាក់នៅភូមិត្រញាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរកសិករ បានអោយដឹងថា កាលពី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ ជនសង្ស័យមានឈ្មោះ នុត គ្រឿង ហៅតេឿ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ និងបច្ចុប្បន្នស្នាក់ ផ្ទះ៣៧A ផ្លូវ១៩៨ ភូមិ៦ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាអ្នកស្គាល់គ្នាជាយូមកហើយ បានមកខ្ចីឡានរបស់គាត់ ម៉ាកRAV4 ពណ៌សំបកឪឡឹក ដើម្បីដឹកភ្ញៀវធ្វើដំណើរទៅខេត្តសៀមរាបរយៈពេល៣ទៅ៤ថ្ងៃ ហើយចាំអោយលុយខ្លះពេលត្រឡប់មកវិញ ប្ដីរបស់ជនរងគ្រោះនិងអ្នកជិតខាងបានប្រាប់ថាកុំអោយ តែស្រ្តីរងគ្រោះគិតថាមនុស្សធ្លាប់ស្គាល់គ្នា ក៏អោយខ្ចីតែម្ដងទៅ។
ស្រ្តីរងគ្រោះបានអោយបន្តអោយដឹងទៀតថា ក្រោយពីអោយខ្ចីរួច ដល់ពេលដែលត្រឡប់មកវិញ មិនឃើញមក ស្រី្តរងគ្រោះបានទាក់ទងតាមទូរស័ព្ទទៅបុរសខ្ចីឡាននោះ ក៏បានប្រាប់ថា មកដល់នេះដល់នោះរហូត រហូតទលើច្រកបុរសនោះបានប្រាប់ថា ឡានបានជួបគ្នាថ្នាក់ចរាចរណ៍ យកឡានទៅធ្វើនៅជាង ម្ដុំដំដែក ពេលប្ដីស្រី្តរងគ្រោះ ជាអ្នកស្រុកដំដែក គាត់ស្គាល់ជាងធ្វើឡានស្ទើទាំងអស់ ហើយក៏បានសួរទៅបុរសខ្ចីឡាននោះទៀត ចុងក្រោយបុរសនោះបានប្រាប់ថា រថយន្តនោះបានលក់បាត់ហើយ បានតម្លៃ៤៥០០$។
ក្រោយទទួលបានដំណឹងនេះ ស្រី្តរងគ្រោះបានដាក់ពាក្យប្ដឹងតែម្ដង ហើយបុរសសង្ស័យបានព្យាយាមគេចខ្លួនរហូត ដល់សំណុំរេឿងនគរបាលបានបញ្ជូនទៅតុលាការខេត្តកណ្ដាលចាត់ការតាមនីតិវីធី រហូតចៅក្រមសើុបសួរតុលាការខេត្តចេញដីការបញ្ជាអោយចាប់ខ្លួនជនសង្ស័យរូបនេះតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលឹតធ្វើកំណត់ហេតុនិងប្រគល់ជូននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី៕ សរស្មី