ប៉ោយប៉ែត៖ សមត្ថកិច្ចអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័ន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ បានចុះប្រតិបត្តិការឆែកឆេរផ្ទះសំណាក់គ្មានយីហោ២កន្លែងតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ដោយឃាត់ខ្លួនជនជាតិចិន សរុប២១៤នាក់ ក្នុងនោះស្រីចំនួន៣២នាក់ ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅចំណុចបន្ទាត់ព្រំដែនកម្ពុជា ថៃឋិតក្នុង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានបញ្ចប់ការឆែកឆេរនៅវេលាម៉ោង២រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ផងដែរ ។
របាយការណ៍របស់នគបាលការពារព្រំដែនគោក៩១១ ចុះឆែកឆេរចាប់ជនជាតិចិនទាំងនោះ គីដោយចូលមកស្នាក់នៅគ្មានឯករសាគ្រប់គ្រាន់ ដោយចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណេត(អនឡាញ) តែជនជាតិចិនទាំងអស់នោះ មួយចំនួនមិនមានពាក់ព័ន្ធនិងការចាប់ជំរិតនោះឡើយ ។
ប្រភពបញ្ជាក់ថា ក្រោយពីការចុះឆែកឆេរផ្ទះសំណាក់ខាងលើ ត្រូវបានដឹកជញ្ជូនទៅសាកសួរនៅខេត្តសៀមរាប ក្រោយពីសាកសួរ ធ្វើកំណត់ហេតុរួចរាល់ នឹងបញ្ជូននទៅប្រទេសចិនវិញ តាមជើងយន្តហោះខេត្តសៀមរាបតែម្ដង ។
ជុំវិញការចុះឆែកឆេរឃាត់ខ្លួនជនជាតិចិននេះដែរ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងមានប្រសាសន៏តាមទូរសព្ទ័ថា ចំពោះជនជាតិចិនដែលកម្លាំងចំរុះចុះឆែកឆេរនោះរកឃើញចំនួន២០១៥នាក់។
លោកថា ការចុះប្រត្តិបត្តការនេះ នៅបន្តទៀត ជនជាតិចិនទាំងនោះបានបញ្ជូនទៅខេត្តសៀមរាបដើម្បីសួរនាំ ប៉ុន្តែនៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញគឺជាប់ចោទពីបទជម្រិតទារប្រាក់ឆ្លងដែនតាមរយៈប្រព័ន្ធ VOIP (Voice over Internet Protocol) ភស្តុតាងរួមមានទូរស័ព្ទលើតុ និងឧបករណ៍ល្បែងជាច្រើនផងដែរ ដោយបំលែងទូរស័ព្ទពីប្រទេសកម្ពុជាឲ្យទៅជាប្រព័ន្ធទូរសព្ទ័ប្រទេសចិន ៕ វណ្ណា