ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់តខ្សែភ្លើងឆក់ត្រី​ខុសបច្ចេកទេស ត្រូវភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់តខ្សែភ្លើងឆក់ត្រីខុសបច្ចេកទេសត្រូវភ្លើងឆក់ស្លាប់ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២ ខែ​សីហា ឆ្នាំ២០១៧ នៅចំណុចភូមិសូរិយា ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ បណ្តាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថន វុធ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ (មូលហេតុតខ្សែរភ្លើងចេញពីផ្ទះដើម្បីឆក់ត្រី) ដោយមិនចេះ​ពីរបៀបតខ្សែភ្លើង ខ្វះបច្ចេកទេស ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យបច្ច័យលើសាកសពជនរងគ្រោះ ដោយសន្និដ្ឋានថា​ជនរងគ្រោះពិតជាស្លាប់ដោយសារជាខ្សែភ្លើង ឆក់ពិតមែន មិនមែនជារឿង ឃាតកម្មអ្វីទេ​ ។ ក្រោយមក សមត្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី​


ចែករំលែក៖