ព័ត៌មានទាន់ហេតុការណ៍៖

ក្របួចអ្នកជួញដូរម្នាក់ រឹបអូសថ្នាំញៀន១កញ្ចប់ធំ និង៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសបានថ្នាំញៀន១កញ្ចប់ធំ និង៣កញ្ចប់តូច គ្រាដែលជនសង្ស័យរូបនេះធ្វើសកម្មភាពជួញដូរ នៅតាមផ្លូវ និងតាមផ្ទះ ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិ៥ ក្នុងក្រុម១ ភូមិ«ឃ» សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។

មន្រី្តនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនពាក់ព័ន្ធជួញដូរថ្នាំញៀននេះមានឈ្មោះ ឃើ យ៉ាសាក់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែអ៊ិស្លាម ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ «ឃ» សង្កាត់ច្រាំងចំរេះ២ មុខរបរមិនពិតប្រាកដ ។ ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ ច្រាំងចំរេះ២ ឃាត់ខ្លួនដល់ក្នុងផ្ទះ បន្ទាប់ពីមានកម្លាំងសម្ងាត់រាយការណ៍ឲ្យដឹងថា ជនសង្ស័យកំពុងសម្ងំវេចខ្ចប់ និងចែកចាយថ្នាំញៀនក្នុងផ្ទះ។

មន្រី្តនគរបាលដដែលបានឲ្យដឹងទៀតថា ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារៈមួយចំនួនរួមមាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន៤កញ្ចប់ ក្នុងនោះមានធំ១កញ្ចប់និងតូច៣កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវកំពុងសាកសួរដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមច្បាប់៕ អរុណរះ


ចែករំលែក៖