ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំផ្សព្វផ្សាយពីយន្តការគ្រប់គ្រង និងដឹកនាំបញ្ជាការងារព័ត៍មានសន្តិសុខ និងការបែងចែកតួនាទី ភារកិច្ច

ចែករំលែក៖

ភ្នំពេញ៖ នាបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារព័ត៍មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយពីយន្តការគ្រប់គ្រង និងដឹកនាំបញ្ជាការងារព័ត៍មានសន្តិសុខ និងការបែងចែកតួនាទី ភារកិច្ចដល់នាយអាវុធហត្ថ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ នាយរងសេនាធិការ លោកឧត្តមសេនីយ៍ស្នងការ-ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានអង្គភាព នាយផ្នែក ជំនួយការ និងនាយអាវុធហត្ថហត្ថជាច្រើនរូបទៀតចំណុះអោយស្នងការដ្ឋានបច្ចេកទេសសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕


ចែករំលែក៖