ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីសួស សីលា នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ មុខពាក់ព័ន្ធទៅនឹងគ្រឿងញៀនចំនួនពីរករណីផ្សេងៗ គ្នា ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បង្រ្កាបបាន និង ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ចាប់បានថ្នាំញៀនចំនួន៨កញ្ចប់។
ករណីទី១: នៅវេលាម៉ោង១យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៩ ភូមិ៣ សង្កាត់លេខ១ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់៖
១- ឈ្មោះយឹម មករា ភេទប្រុស អាយុ១៧ ឆ្នាំ មានស្រុកកំណើតនិងទីលំនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខកម្មករសំណង់។
២- ឈ្មោះម៉ម ស្រីហេង ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅនិងស្រុកកំណើតនៅភូមិសំរុងលេី ឃុំសំរុងស្រុកព្រៃនប់ បំរើការនៅហាងខារ៉ាអូខេ។
៣- ឈ្មោះសៀង ស្រីនិច ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅ នៅភូមិសំរុងដូចគ្នា និងក្នុងខារ៉ាអូខេជាមួយគ្នា។
ករណីនេះ នគរបាលចាប់យកបានថ្នាំញៀន ចំនួន៧កញ្ចប់ ទម្ងន់២,៥៥ ក្រាម។
ករណីទី២: នៅវេលាម៉ោង១យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុច ក្រុមទី១១ភូមិ ៣ សង្កាត់លេខ៣ ឈ្មោះហែម ឈាន់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មុខរបរកម្មករសំណង់ ដោយចាប់យកបានថ្នាំញៀន១កញ្ចប់ទម្ងន់០,៦ក្រាម។
ករណីទាំងពីរខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ ឆ្លាម សមុទ្រ