ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះត្រួតពិនិត្យបទល្មើសឃាត់ម៉ូតូខុសបច្ចេកទេស ១០គ្រឿង និងមុខសញ្ញាប្រើប្រាស​ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះក្រុងពោធិ៍សាត់ប្រមាណ ៤០នាក់ ដាក់គោលដៅត្រួតពិនិត្យបទល្មើសពាក់ព័ន្ធ ក្នុងភូមិសាស្រ្តរដ្ឋបាលរបស់ខ្លួន ក្នុងនោះកម្លាំងឃាត់ម៉ូតូប្រើប្រាស់ល្បឿនលឿន និងខុសបច្ចេកទេសផ្សេងៗបានចំនួន ១០គ្រឿង ព្រមទាំងឃាត់ខ្លួនមុខសញ្ញាប្រើប្រាស​​ចែកចាយដោយខុសច្បាប់នូវសាធាតុញៀនចំនួន ២នាក់ផងដែរ។

ប្រតិបត្តិការខាងលើចាប់ផ្តើមធ្វើឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានឃាត់ម៉ូតូចំនួន ១០គ្រឿងពាក់ព័ន្ធខុសបច្ចេកទេសដូចជា​​ប្រើប្រាសល្បឿនលឿនក្នុងទីប្រជុំជន​​ការកែច្នៃភ្លើង និងស៊ីម៉ាំងជាដើម ក្នុងនោះក៏បានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស​​ចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២នាក់ផងដែរ។

ប្រភពពីផ្នែកសណ្ដាប់ធ្នាប់ខាងលើបន្តថា ពាក់ព័ន្ធ និងការប្រើប្រាស់ល្បឿនលឿនក្នុងទីប្រជុំជន​​កែច្នៃសុីមាំង​​ភ្លើងជាដើមវាខុសបច្ចេកទេសខាងលើ មន្រ្តីជំនាញបានតម្រូវឲ្យឪពុកម្ដាយចូលខ្លួនដើម្បីធានា និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើសកម្មភាពលាយលក្ខណ៍អក្សរត្រឹមត្រូវ ចំពោះមុខសមត្ថកិច្ចរួចអប់រំពាក់ព័ន្ធផ្លូវច្បាប់។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២នាក់ ជំនាញកំពុងបន្តនីតិវិធីនៅឡើយទេ នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុន្តែក៍អាចធ្វើការអប់រំនោះដែរ ព្រោះរកវត្ថុតាងគ្មាន ហើយធ្វើតេសន៍ទឹកនោម ក៍គ្មានសារធាតុញៀននោះដែរ៕ ប៉ឹម ពិន

dav

mde

dav


ចែករំលែក៖