ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរច្បារអំពៅយកទ្រឹស្តី ” ឈ្នះសង្គ្រាមមិនបាច់ប្រើទ័ព ” មកអនុវត្តក្នុងការរៀបចំសណ្តាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញៈ ល្បះមួយឃ្លាមានន័យថា ” រួមគ្នាដើម្បីមូលដ្ឋានខណ្ឌយើងមានសណ្តាប់ធ្នាប់ល្អនិងបរិស្ថានល្អ ” នេះជាទស្សនៈថ្មីដែលអាជ្ញាខណ្ឌច្បារអំពៅលើកជាប្រធានបទយកមកអនុវត្តជាប្រចាំដើម្បីធ្វើអោយមូលដ្ឋានខណ្ឌមានសណ្តាប់ធ្នាប់ល្អនិងបរិស្ថានល្អ ។ ក្នុងយុទ្ធនាការនេះដែរគណៈបញ្ជាការឯកភាពខណ្ឌបានប្រើយុទ្ធសាស្ត្រ “ឈ្នះសង្គ្រាមដោយមិនបាច់ប្រើទ័ព” ។

ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងយោងស្មារតីនៃកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវជាតិលេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់ព្រំប្រទល់សង្កាត់វាលស្បូវ នៅចំនុចមុខផ្សារច្បារអំពៅ និងបេនឡាន នៅពេលព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ បានចុះលាងសម្អាតស្ពានព្រះមុនីវង្សទាំងសងខាង ផ្លូវជាតិលេខ១ បរិវេណមុខផ្សារច្បារអំពៅ មុខបរិវេណបេនឡាន ដើម្បីរក្សាបាននូវសោភ័ណភាពតាមដងផ្លូវអោយបានល្អស្អាតជាប់ជានិច្ច ។

លោករស់ សុភ័ក្តិ អភិបាលរងខណ្ឌតំណាងអោយលោកអភិបាលខណ្ឌបានអោយដឹងថា យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្រខណ្ឌនឹងបន្តធ្វើជាប្រចាំនៅគ្រប់ផ្លូវទាំងអស់ ជំហ៊ានដំបូងគណៈបញ្ជាការឯកភាពខណ្ឌចាប់ផ្តើមអនុវត្តផ្លូវជាតិលេខ១និងផ្សាច្បារអំពៅ ដោយយកចំនុចទាំង២នេះធ្វើជាគំរូមុនគេ បន្ទាប់មកទៀតកម្លាំងចម្រុះចាប់ផ្តើមអនុវត្តផ្លូវលេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និងសង្កាត់ព្រែកប្រា ។

លោកអភិបាលរងខណ្ឌបានបន្តថា ការងាររៀបចំសណ្តាប់ធ្នាប់និងបរិស្ថាននេះមិនមែនជាការងារដាច់ដោយឡែកដែលអាជ្ញាធ្វើតែម្នាក់ឯងនោះទេ គឺជាការងាររួមទាមទារអោយមានការចូលរួមពីប្រជាពលរដ្ឋទើបយើងអាចដោះស្រាយបញ្ហានេះបាន ។

ការខិតខំរបស់អាជ្ញាខណ្ឌនាពេលកន្លងមកក្នុងការរៀបចំសណ្តាប់នៅលើផ្លូវជាតិលេខ១បានជួបបញ្ហាប្រឈមនូវពាក្យសម្តីមិនសមរម្យជាច្រើនពីអ្នកលក់ដូរលើចិញ្ចើមផ្លូវ ពីអ្នករត់តាក់ស៉ីដែលឈប់ចតលើចិញ្ចើមផ្លូវដើម្បីចាប់ម៉ូយ ។

ទោះជាយ៉ាងណាក៍ដោយគណៈបញ្ជាការឯកភាពនៅតែចិញ្ចឹមចិត្តប្រើយទ្ធសាស្ត្រត្រជាក់ ដោយយកទ្រឹស្តី ” ឈ្នះសង្គ្រាមមិនបាច់ប្រើទ័ព ” មកអនុវត្តក្នុងការរៀបចំសណ្តាប់ធ្នាប់ : ទី១ -ធ្វើការផ្សព្វផ្សាយជាលាយល័ក្ខអក្សរ ,ទី២-ចាក់ផ្សាយសម្លេងតាមឧឃោសនស័ព្ទជាប្រចាំ ,ទី៣-ប្រើវិធានការពន្យល់ណែនាំ និងទី៤-ប្រើវិធានការរដ្ឋបាល ។

ជាលទ្ធផលដែលគណៈបញ្ជាការឯកភាពទទួលបានគឺប្រជាពលរដ្ឋគាត់មានការយល់ដឹងច្រើនពីបញ្ហាសណ្តាប់ធ្នាប់និងបរិស្ថានតែមិនទាន់សមប្រកបទៅតាមការចង់បានរបស់អាជ្ញាធនោះទេ យ៉ាងណាក៍ដោយការងារនេះនិងធ្វើជាប្រចាំរួមទាំងការងារគ្រប់គ្រងរថយន្តដឹកដី ដឹកខ្សាច់ ថែមទៀតផង ។

ជាមួយគ្នានេះដែរលោកអភិបាលរងខណ្ឌបានសុំការយោគយល់ពីប្រជាពលរដ្ឋនិងអ្នកលក់ដូរលើចិញ្ចើផ្លូវ សូមងាកមកចូលរួមជាមួយអាជ្ញាធរខណ្ឌ ” រួមគ្នាដើម្បីដ្ឋានខណ្ឌយើងមានសណ្តាប់ធ្នាប់ល្អនិងបរិស្ថានល្អ ” ៕ សណ្តោស


ចែករំលែក៖