ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀន២ករណីផ្សេងគ្នាឃាត់ខ្លួនមនុស្ស៤នាក់ ចាប់យកវត្ថុតាងសង្ស័យថ្នាំញៀន៨កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក​វរសេនីយ៍ត្រី​សួស​ ​សីលា​ នាយ​ការិយាល័យ​​នគរបាល​ប្រឆាំង​គ្រឿងញៀន​ បាន​ឲ្យ​ដឹង​ថា៖ មុខ​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រឿង​ញៀន​ចំនួន​ពីរ​ករណី​ផ្សេង​ៗ​ គ្នា​ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ និង​ ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ ចាប់​បាន​ថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​។

ករណី​ទី១: នៅ​វេលា​ម៉ោង​១​យប់​ ថ្ងៃទី​៩ ខែ​សីហា​ ឆ្នាំ​២០១៧​ នៅចំណុច​ក្រុម​ទី​៩ ភូមិ៣ សង្កាត់​លេខ​១​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣នាក់៖

១- ឈ្មោះ​យឹម​ មករា​ ភេទប្រុស​ អាយុ​១៧ ឆ្នាំ​ មាន​ស្រុក​កំណើត​និង​ទី​លំនៅ​ សង្កាត់​លេខ​៣​ ក្រុង​ព្រះសីហនុ​ មុខ​កម្មករ​សំណង់។

២- ឈ្មោះ​ម៉ម​ ស្រី​ហេង​ ភេទ​ស្រី​ អាយុ​១​៨​ឆ្នាំ​ មាន​ទីលំនៅ​និង​ស្រុក​កំណើត​នៅ​ភូមិ​សំរុង​លេី​ ឃុំ​សំ​រុ​ង​ស្រុក​ព្រៃ​នប់​ បំរើ​ការ​នៅ​ហាង​ខារ៉ាអូខេ​។

៣- ឈ្មោះ​សៀង​ ស្រី​និច​ ភេទ​ស្រី ​អាយុ​១​៨​ឆ្នាំ​ មាន​ទីលំនៅ​ នៅ​ភូមិ​សំរុង​ដូច​គ្នា​ និង​​ក្នុង​ខារ៉ាអូខេ​ជាមួយ​គ្នា។

ករណី​នេះ​ នគរបាល​ចាប់​យក​បាន​ថ្នាំញៀន​ ចំនួន​៧កញ្ចប់ ទម្ងន់​២,៥៥ ក្រាម។

ករណី​ទី​២: នៅ​វេលា​ម៉ោង​១​យប់​ថ្ងៃទី​៩ ខែ​សីហា​ ឆ្នាំ​២០១៧​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ នៅ​ចំណុច​ ក្រុម​ទី​១​១​ភូមិ​ ៣ សង្កាត់​លេខ​៣ ឈ្មោះ​ហែម​ ឈាន់​ ភេទប្រុស​ អាយុ​២​៤​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ​ មុខ​របរ​កម្មករ​សំណង់​ ដោយ​ចាប់​យក​បាន​ថ្នាំញៀន​១​កញ្ចប់​ទម្ងន់​០,៦ក្រាម។

ករណី​ទាំង​ពីរ​ខាងលើនេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖