ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសឃាត់ខ្លួនស្ត្រី៤នាក់លេងល្បែងស៊ីសង ភ្លេចបាយភ្លេចទឹកភ្លេចផ្ទះសម្បែង

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានឆ្មក់បង្ក្រាបអ្នកលេងល្បែងស៊ីសងដោយលួចលាក់មួយកន្លែង ឃាត់ខ្លួនស្ត្រី៤នាក់ ជាមួយនិងប៊ៀរ២ហ៊ូរ ព្រមទាំងលុយកាក់ជាច្រើនទៀត កាលពីម៉ោង៤ល្ងាចល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅភូមិធុងកៅស៊ូរ សង្កាត់ភ្នំពេញថ្មី ។

ប៉ូលិសបានឲ្យដឹងថា ក្រុមស្ត្រីញៀនល្បែងទាំង៤នាក់ខាងលើនោះមាន ឈ្មោះ១/ឈ្មោះ ញ៉េត ស្រីមួយ អាយុ២៤ឆ្នាំ គ្មានមុខរបរស្នាក់នៅផ្ទះជួល ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ២/ឈ្មោះ ហៀង លីលី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ៣/ ហេង មាស អាយុ៣៣ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិពោងពាយ សង្កាត់ ភ្នំពេញថ្មី និង ៤/ ឈ្មោះ កែវ ស្រីវី អាយុ៣១ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួលភូមិ ឫស្សី សង្កាត់ស្ទឹងមានជ័យ។

មន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី លោក ដួង វណ្ណៈ (នាយប៉ុស្តិ៍ស្តីទី) បានរាយការណ៍ ថា មានប្រជាជនបានរាយការណ៍មកលោកថា មានស្ត្រីជាច្រើននាក់បានកំពុងតែ លេងល្បែងស៊ីសងជាញឹកញយនៅក្នងផ្ទះមួយកន្លែងនើដីឡូត៍គ្មានលេខ នៅភូមិ ធុងកៅស៊ូរ ក្រោយពេលទទួលបានពត៌មាននេះភ្លាមលោកបានបញ្ជូនមនុស្ស សម្ងាត់ឲ្យទៅត្រួតពិនិត្យមើល ឃើញកំពុងតែប្រព្រឹត្តដូចគេរាយការណ៍មែន ក៏ នាំកម្លាំងទៅបង្ក្រាបតែម្តង ឃាត់ខ្លួនជាក់ស្តែង៤នាក់ដកហូតបានប៊ៀរ ២ហ៊ូរ និងលុយជាង២០ម៉ឺនរៀល ។

ស្ត្រីញៀនល្បែងទាំង៤នាក់នេះ ប៉ូលិសកំពុងឃុំខ្លួនសួរនាំនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដែលនឹងត្រូវបញ្ជូនទៅតុលាការផងដែរដើម្បីឲ្យពួកគេខ្លាចច្បាប់ និងជាការព្រមាន ព្រោះល្បែងនេះបានបង្ករឲ្យមនុស្សខូចនៅពេលចាញ់ ហើយស្រីៗ ជាមេផ្ទះផងគួរតែសន្សំលុយសំរាប់ផ្គត់ផ្គង់គ្រួសារ និងកូនៗរៀនសូត្រ បើគិតតែងប់ងល់នឹងល្បែងដូច្នេះ តើបានអ្នកណាដាំបាយឲ្យប្តី និងកូនៗហូបហើយវានឹងបង្កឲ្យមានជម្លោះក្នុងគ្រួសារដោយសារល្បែងនេះដែរ៕ តុង សីហា


ចែករំលែក៖