ខេត្តបាត់ដំបង ៖ ស្ថានីយប្រេងឥន្ធនៈLHRមួយកន្លែង នៅចំកណ្តាលទីក្រុងបាត់ដំបង បានរងការឆាបឆេះ ដោយអគ្គីភ័យកើតឡើងបង្កឲ្យមានកាភ្ញាក់ផ្អើលឆោប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង អគ្គីភ័យនោះ បណ្តាលឲ្យមេការម្នាក់បំរើការងារក្នុងស្ថានីយប្រេងឥន្ធនៈ បានរងការដួលសន្លប់ដោយពុលផ្សែងភ្លើង គ្រាដែលមេការូបនោះរត់ចូលបិទប្រព័ន្ធចែកចាយប្រេងនិងបិទប្រព័ន្ធភ្លើងនៅក្នុងកាប៊ីនដែលកំពុងឆ្លងរងការរាលដាលឆាបឆេះទៅហើយនោះ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១០និង ៤៥ នាទី ព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៧ នៅស្ថានីយមួយកន្លែងស្ថិតនៅក្បែស្តុបដំណាក់ហ្លួង ក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានអ្នកឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺគេសង្គេតឃើញ ក្នុងបន្ទប់ឃ្លាំងខាងក្រោយស្ថានីយប្រេងនោះ ដែលជាកន្លែងបើកបិទប្រព័ន្ធចែកចាយប្រេងសាំងមកខាងក្រៅ និងកន្លែងបណ្តុំប្រព័ន្ធខ្សែភ្លើងក្នុងស្ថានីយ។
គេដាក់ការសង្ស័យថាទំនងជាឆ្លងប្រព័ន្ធភ្លើងនៅចំណុចនោះក៏ បង្កជាផ្សែងហុយឆាបឆេះជាអគ្គីភ័យកើតឡើងតែម្តងឡើង។ ខណៈនោះទើបគេឃើញមេការម្នាក់ដែលជាអ្នកមើលការខុសត្រូវនិងប្រចាំការនៅទីនោះ បានរត់ចូលទៅក្នុងបន្ទប់កំពុងភ្លើងមានការឆាបឆេះឡើងដើម្បីកាច់បិទប្រព័ន្ធភ្លើងនិងបិទក្បាលប្រព័ន្ធចែកចាយប្រេងចែក ទើបត្រូវផ្សែងឆួលមេការរូបនោះពេញបន្ទុក ហើយមេការរូបនោះបានរត់ស្ទុះចេញមកក្រៅវិញរត់ចូលគុម្ពោធព្រៃក្បែរស្ថានីយប្រេងរួចក៏ដួលសន្លប់តែម្តង ។
ក្រោយមកអគ្គីភ័យនោះបានទប់ស្កាត់រារាំងប្រកបដោយប្រសិទ្ធភាព ខណៈដែលមានបុគ្គលិកក្រុមហ៊ុនបានប្រើប្រាស់បំពុងឧស័ន្មបាញ់ពន្លត់ភ្លើង និងមានជំនួយបន្ថែមពីរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន៣គ្រឿងបានចេញមកបាញ់ទឹកពន្លត់ភ្លើង ទើបស្ថានការណ៍មានភាពធូស្បើយមកវិញ។អគ្គីភ័យត្រូវបានពន្លត់ទាំងស្រុងនៅរយៈពេលប្រហែលកន្លះម៉ោងក្រោយមក។
គេក៏ប្រទះឃើញមេការដេកសន្លប់ក្នុងគុម្ពោធព្រៃ ទើបគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។
អគ្គីភ័យខាងលើគេមិនទាន់ដឹងថាទំហំនៃការខូចខាតគិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយនោះទេ។
ក្រោយពីកើតហេតុការណ៍ខាងលើ ប្រជាពលរដ្ឋនាំគ្នាសំដែងចេញនូវការព្រួយបារម្ភ ពីសុវត្ថិភាព ភ័យខ្លាចអគ្គីភ័យផ្តើមចេញពីស្ថានីយប្រេង និងការលក់ប្រេងរាយកំពុងរីករាលដាលក្នុងក្រុងបាត់ដំបងគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវ ដែលជាបញ្ហាប្រឈម បំផុតនូវការកើតឡើងជាអគ្គីភ័យដោយប្រការណាមួយបង្កចាគ្រោះមហន្តរាយបំផ្លាញទ្រព្យសម្បត្តិផ្ទះប្រជាពលរដ្ឋ តើអ្នកណាជាអ្នកទទួលខុសត្រូវនោះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការកសាងស្ថានីយប្រេងឥន្ធនៈក្រសួងដែនដីនគររូបណីយកម្មសំណង់និងសុរិយោដីបានចេញច្បាប់ហាមប្រាមមិនឲ្យមានការកសាងស្ថានីយប្រេងក្នុងក្រុង រឺទីប្រជុំជននោះឡើយ។ ប៉ុន្តែអ្វីគេសង្កេតឃើញនោះស្ថានីយប្រេងបានកសាងរីករាលដាលជាបន្តបន្ទាប់ នៅក្នុងទីប្រជុំ និងនៅក្នុងក្រុងជានោះហើយ៕ សំ វិច្ឆិកា