ព័ត៌មានទាន់ហេតុការណ៍៖

គណ:បញ្ជាការឯកភាពខេត្តព្រះសីហនុណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោក សកក្កដា អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុបានថ្លែងថា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ដោយសារភ្លៀងបានធ្លាក់យ៉ាងគំហ៊ុកចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ រហូតមកធ្វើឲ្យស្ថានភាពទឹកបានឡើងខ្លាំងលិចហូរកាត់ថ្នល់មួយផ្នែកនៅលើផ្លូវជាតិ៣ ក្នុងឃុំទឹកថ្លា, ឃុំទឹកល្អក់, ឃុំសាមគី្គ និងឃុំមួយចំនួនទៀតនៅក្នុងស្រុកព្រៃនប់ និងតាមផ្លូវជាតិលេខ៤ក្នុងស្រុកព្រៃនប់ព្រមទាំងផ្ទះប្រជាពលរដ្ឋមួយចំនួនទៀតកំពុងរងផលប៉ះពាល់ ប៉ុន្តែចរាចរណ៍នៅដំណើរការធម្មតាមិនទាន់កាត់ផ្តាច់ទេ គិតត្រឹមម៉ោងជិត១០ព្រឹក ថ្ងៃ១៧ សីហានេះ។

លោកសកក្កដា បានបន្តឲ្យដឹងទៀតថា ក្នុងស្ថានភាពអាកាសធាតុបែបនេះលោកយន្ត មីនអភិបាលនៃគណ:អិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:បញ្ជាការឯកភាពខេត្តបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចគ្រប់ផ្នែកដែលកំពុងឈរជើងនៅកន្លែងដែលរងគ្រោះដោយទឹកជំនន់ ឲ្យផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងៗ និងចាស់ជរា ។

លោកអភិបាលស្រុកបានបន្តទៀតថាបន្ថែមពីនេះលោកអភិបាលខេត្តក៏បានឲ្យកម្លាំងសមត្ថមួយចំនួនចុះទៅប្រចាំការនៅកន្លែងទីតាំងដែលពលរដ្ឋងាយរងគ្រោះ និងបានត្រៀមមធ្យោយបាយរបស់កម្លាំងស្នងការនគរបាលខេត្ត កម្លាំងទីបញ្ជាការកងរាជរាជអាវុធហត្ថ កម្លាំងកងទ័ពមូលដ្ឋានសមុទ្រមួយចំនួនទៀតត្រៀមចុះទៅជួយ អន្តរាគមន៍ បើស្ថានភាពភ្លៀងនៅតែបន្តមិនថមថយទៅវិញ។

លោកបានបញ្ជាក់ជាចុងក្រោយថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ កម្ពុជាទទួលរងនូវសម្ពាធទាប ពីសមុទ្រចិនខាងត្បូង ដូច្នេះហើយនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ដ្រាក់ និងរន្ទះ នៅតាមបណ្ដាខេត្តមួយចំនួន។

តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា នៅតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ មានពពកច្រើនដេរដាស ដែលអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំជាមួយផ្គរ រន្ទះ និងទឹករលកសមុទ្រមានកម្ពស់ខ្ពស់ៗ៕

លោកយន្ត មីនបានមានប្រសាសន៍ឲ្យដឹងថាបើទោះបីជាសកម្មភាពភ្លៀងបាននិងកំពុងតែបន្តធ្លាក់ជនលិចភូមិករបងប្អូនប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកព្រៃនប់យ៉ាងណាក្តី ប៉ុន្តែរហូតមកដល់ពេលវេលាថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៧នេះនៅមិនទាន់មានករណីរងគ្រោះថ្នាក់ដល់ការបាត់បង់អាយុជីវិតមនុស្សទេ។

ក្នុងនោះ ក៏មានវត្តមាន លោក ជាម ហ៊ីមប្រធានក្រុមប្រឹក្សាខេត្តរួមដំណើរដោយលោកផ្ទាល់និងលោកស កក្កដាអភិបាលស្រុកព្រៃនប់បានចុះមកដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជុំនន់លិចលង់ដើម្បីសិក្សាស្វែងយល់រកវិធានការណ៍ការពារសម្រាប់ទិសដៅបន្តទៅថ្ងៃមុខមិនឲ្យមានការលិចលង់បន្តទៀត។

ម៉្យាងទៀតគឺជាការផ្តល់នូវភាពកក់ក្តៅសម្រាប់បងប្អូនប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់របស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់គណ:បក្សប្រជាជនទៅលើបងប្អូនប្រជាពលរដ្ឋយើង ដូចពាក្យថា ទីណាលំបាក ទីនោះមានគណបក្សប្រជាជន ជាអ្នកពុះពារជួយសម្រួលរាល់សុខទុក្ខរបស់បងប្អូនពលរដ្ឋ ។

ជាចុងក្រោយលោកយន្ត មីនបានអំពាវនាវសុំឲ្យបងប្អូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូន ចៅតូចៗនិងចាស់ជរា ក្នុងនោះប្រយ័ត្នប្រយែងជាមួយសត្វអសិរពិស ចូលមកក្នុងផ្ទះសម្បែង ជាមួយគ្នានេះផងដែរ ក៏ត្រូវប្រុងប្រយ័ត្នពីការឆ្លងចរន្តអគ្គីសនីដែលផ្តើមចេញដោយសារសំណើម ៕ ឆ្លាម សមុទ្រ


ចែករំលែក៖