ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដួលក្រោមរថយន្តកិនស្លាប់ម្នាក់ របួសស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្ចាក់បានស្លាប់នៅនឹងកន្លែង ចំណែក២នាក់ទៀតរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាចេញពីផ្ទះបងហើយត្រូវរថយន្តកៀរដួលបណ្តាលឲ្យអ្នកអង្គុយក្រោយខ្ទាតចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៩៦២កែងផ្លូវលំ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកស្លាប់ឈ្មោះ អ៊ុំ តុលា ភេទប្រុសអាយុ១៩ឆ្នាំមុខរបរជាងថ្នាំស្នាក់នៅការដ្ឋានសំណងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និង មានស្រុកកំណើតភូមិព្រែរំដួល ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង(ស្លាប់) ។ អ្នកបើកម៉ូតូឈ្មោះ យ៉ង់ ចិត្រា អាយុ២៥ឆ្នាំ(របួសស្រាស) អង្គុយកណ្តាលឈ្មោះម៉ី សុខលី អាយុ៣២ឆ្នាំ របួសស្រាល។

ប្រភពពីអ្នកបើកបរបានប្រាបមសមត្ថកិច្ចថា មុនកើតហេតុរូបគេមានគ្នា៣នាក់ ចេញពីធ្វើការទៅផ្ទះបងនៅក្បែរកន្លែងកើតហេតុដោយជិះម៉ូតូមួយឌុបគ្នាគ្រឿង ម៉ាកហុងដាឌ្រឹម១២៥ ពណ៌ខ្មៅ សេរី២០១៧ មិនមានស្លាកលេខ ក្រោយមកក៏ត្រឡប់ទៅកន្លែងធ្វើការវិញដោយជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចខាងលើស្រាប់តែមានរថយន្តបើកបញ្ច្រាស់មិនចាំម៉ាកបានបើកមកកៀរម៉ូតូបណ្តាលឲ្យដួលធ្លាក់អ្នកអង្គុយក្រោយចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយឡែកគាត់អ្នកបើកម៉ូតូនិងអ្នកអង្គុយកណ្តាលរងរបួសស្រាល។

យោងតាមកាមរ៉ាសុវត្តិភាពនៅក្បែរកន្លែងកើតហេតុបានឃើញថាមុនកើតហេតុជនរងគ្រោះទាំងបីនាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើតស្របជាមួយរថយន្តដឹកទឹកកកពណ៌ខៀវមួយគ្រឿងខណះមកដល់ចំណុចខាងលើរថយន្តដឹកទឹកកកបានអកសឺររថយន្តនៅខាងមុខក៏ជាន់ហ្វ្រាំងឈប់គាប់ជួនម៉ូតូបើកមកពីក្រោយក្នុងល្បឿនលឿនបានជាន់ហ្វ្រាំងឈប់ដែលបណ្តាលឲ្យដួលខ្ទាតអ្នកអង្គុយខាងក្រោយចូលក្រោមរថយន្តកូរ៉េពណ៌សចំណុះ៥តោនដែលបើបញ្ច្រាស់គ្នាបណ្តាលឲ្យកិនស្លាប់ម្នាក់ភ្លាមៗដោយឡែករថយន្តក្រោយហេតុការណ៍បានបើកកេចអស់។

តាមសំដីយុវជនម្នាក់មិនប្រាប់ឈ្មោះបានប្រាប់ថា ក្រោយហេតុការណ៍ភ្លាមៗគាត់បានដេញតាមរថយន្តដឹកឥដ្ឋមួយគ្រឿងម៉ាកហុិនដាយពណ៌សពាក់ស្លាកលេខភ្នំពេញ3C-5239ដែលសង្ស័យហើយក៏បានដេញតាមពីក្រោយដល់ភូមិកាកាបសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យទើបទាន់រថយន្តខាងលើនិងបានប្តឹងសមត្ថកិច្ចឲ្យចុះទៅពិនិត្យរថយន្តខាងលើថាតើជារថយន្តបង្ករ ឬក៏មិនមែន។

តាមសំដីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ចំពោះរថយន្តដឹកឥដ្ឋម៉ាកហុិនដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-5239 ដែលប្រជាពលរដ្ឋដេញតាមឃាត់នោះ ក៏មិនទាន់ច្បាស់នៅឡើយថា ជារថយន្តបង្ករឫក៏យ៉ាងណាទេ ដោយរង់ចាំសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញចុះមកពិនិត្យនិងស្រាវជ្រាវសិន។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ តុង សីហា


ចែករំលែក៖