ព័ត៌មានទាន់ហេតុការណ៍៖

មីស៊ីលធ្លាក់នៅក្បែរវិមានប្រធានាធិបតីនិងស្ថានទូតអាមេរិកនៅអាហ្វានីស្ថាន

ចែករំលែក៖

កាលពីយប់ថ្ងៃទី២១ ខែសីហា មាន ការវាយប្រហារដោយ កាំជ្រួចមីស៊ីល នៅ កណ្តាលទីក្រុង កាប៊ុលប្រទេសអាហ្វហ្គា នីស្ថាន។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់ និងរបួសក្នុងហេតុ ការណ៍ខាងលើនៅឡើយទេ ហើយក៏មិនទាន់មានក្រុមភេរវកម្មណាមួយចេញមុខ ទទួលស្គាល់ថាជាការវាយប្រហាររបស់ខ្លួននៅឡើយដែរ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីលខាងលើកើតឡើងនៅវេលាម៉ោង១០យប់ (ម៉ោង ក្នុងតំបន់) ដោយមីស៊ីលហោះឆ្លងកាត់ ទីតាំងអគារការបរទេស មុនពេលធ្លាក់ចូល ក្នុងតំបន់ Wazir Akbar Khan ស្ថិតក្នុងទី ក្រុងកាប៊ុល។

តំបន់ខាងលើ ជាទីតាំងហាមចរា ចរណ៍នៅជិតវិមានប្រធានាធិបតី និង ស្ថានទូតអាមេរិក។ មន្ត្រីសន្តិសុខអាហ្វាហ្គានីស្ថានមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍បាញ់ប្រហារខាងលើនៅ ឡើយដែរ។

ការវាយប្រហារដោយមីស៊ីល កើត ឡើងក្នុងពេលដែលអាហ្វហ្គានីស្ថាន រឹត បន្តឹងសន្តិសុខក្នុងឱកាសទិវាឯករាជ្យរបស់ អាហ្វហ្គានីស្ថាន។

កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងមក បុគ្គលិកស្ថានទូតអាមេរិក ជាជនជាតិអាហ្វ ហ្គានីស្ថាន ត្រូវបានក្រុមភេរវកម្មបាញ់ ប្រហារបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ ទៀតរងរបួស។

នៅពេលនេះ កម្លាំងប៉ូលិសកំពុងតែ បង្កើនការយាមល្បាតនៅតាមទីតាំង សំខាន់ៗនៅទីក្រុងពិសេសតំបន់ដែល មានស្ថានទូតបរទេស៕ ម៉ែវ សាធី


ចែករំលែក៖