ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាល អន្តោប្រវេសន៍ ចាប់ខ្លួនជនជាតិកូរ៉េ៥នាក់ និងខ្មែរ២នាក់ពាក់ព័ន្ធនិងករណី បើកល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេត នៅក្រុងសៀមរាប ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃ២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលស្ថិត នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
មន្ត្រីនគរបាល អន្តោប្រវេសន៍ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ត្រូវបានចាប់ខ្លួនតាមបញ្ចារបស់លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាប ជនសង្ស័យទី១មានឈ្មោះ៖ ១-Jeon Sangyeong ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM31505002 ផុតកំណត់14/11/2014. ទី២-Kim Jeong Gun ភេទប្រុសអាយុ៣០ឆ្នាំជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM98274341 ផុតកំណត់12/01/2020. ទី៣-Ko Jaekun ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM552069551ផុតកំណត់ 25/08/2021.ទី៤-Kim Do Hun ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិកូរ៉េខាងត្បូង(លិខិតឆ្លងដែនយកទៅពន្យា)ទី៥-Jang Geun Soon ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិកូរ៉េខាងត្បូង (លិខិតឆ្លងដែនយកទៅពន្យា) ជាអ្នករៀបចំជួលទីតាំងបើកល្បែង .ទី៦- វ៉ាត់ សុល័យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ(ជាអ្នកដឹកជញ្ជូន)។ទី៧- រស់ ធាត់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ (អ្នកយាមមុខផ្ទះ)។
បើតាមលោកវរសេនីយ៍ឯកជា គឹមសាន្ត ស្នងការរងនគរបាល ខេត្តសៀមរាប ទទួលបន្ទុក ផែនអន្តោប្រវេសន៍ បានឲ្យដឹងថា បច្ចុប្បន្ជជនសង្ស័យទាំងអស់ សមត្ថកិច្ច សាកសួរនៅការិយាល័យ នគរបាល អន្តោប្រវេសន៍ ស្នងការខេត្តសៀមរាប៕ ប៊ុនរិទ្ធី