ភ្នំពេញ ៖ រដ្ឋបាលសាលា រាជធានីភ្នំពេញ បានប្រកាសតែងតាំង លោកស្រី សុខ សុភារ៉េត ជាប្រធានីមន្ទីរ ទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រាជធានីភ្នំពេញ ជំនួស លោកស្រី កែវ សុខពិសី ដែល ត្រូវបានឡើងជាអភិបាលរងរាជធានីភ្នាំពេញ។ ពិធីនេះ មានការ ចូលរួមពី លោក ឌុ ច វណ្ណារី រដ្ឋលេខាធិការ ក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ នៅរសៀលថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៧ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ៖ រដ្ឋបាល រាជធានី កំពុង បាន អនុវត្ត និង កំពុងអភិវឌ្ឍន៍ លើ ហេដ្ឋារចនាសម្ព័ន្ធ រូប វ័ន និង ការងារ ការពារ សន្តិសុខ សាធារណៈ ជូន ប្រជាពលរដ្ឋ ក្នុងនោះ ការអនុវត្ត គោលនយោបាយ ភូមិ សង្កាត់ មាន សុវត្ថិភាព ក្នុង រាជធានី ភ្នំពេញ ។
លោកស្រី សុខ សុភា រ៉េត បាន ប្តេជ្ញាចិត្ត និង យក អស់ពី កំលាំងកាយ ចិត្ត ស្មារតី និង ឆន្ទៈ មុតមាំ សាមគ្គី ផ្ទៃក្នុង អោយ បានល្អ ដែលជា កត្តា មួយ នាំមក ជោគជ័យ និង សំរេច ការងារ ជូន រដ្ឋបាល រាជធានី ក៏ដូចជា ក្រសួង រាជរដ្ឋាភិបាល អោយបាន ជោគជ័យ ។
លោក ឌុ ច សុ វណ្ណា រី រដ្ឋលេខាធិការ តំណាង លោកស្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រី ក្រសួង ទំនាក់ទំនង សភា ព្រឹ ទ្ឋ សភា និង អធិការកិច្ច ក៏ បាន ផ្តាំផ្ញើ ទៅដល់ លោកស្រី សុភា រ៉េត ប្រធាន មន្ទីរ ដែល ទើប តែងតាំង និង ប្រកាស មុខតំណែង ត្រូវ យកចិត្តទុកដាក់ ជាមួយ មន្ទីរ អាជ្ញាធរ ពា ក់ ព័ ន្ឋ ដើម្បី ប្រ សិ ទ្ឋ ការងារ ធានា ជូន ប្រជាពលរដ្ឋ ។
លោក ក៏បានស្នើរឲ្យប្រធាន មន្ទីរ ត្រូវតែ បំរើសេវា សា ធារ ណៈ គ្រប់បែបយ៉ាង ជូន ប្រជាពលរដ្ឋ ឲ្យ បានល្អ ប្រសើរ ហើយ ត្រូវ ចាត់ទុក ប្រជាពលរដ្ឋ គឺជា ចៅហ្វាយនាយ របស់ មន្ត្រីរាជកា រ ដើម្បី ឲ្យ ពួកគាត់ មាន ភាពកក់ក្តៅ ក្នុង ការរស់នៅ ក្នុងសង្គម ។
សូមបញ្ជាក់ថា ៖ លោកស្រី សុខ សុភារ៉េត ឋានន្តរស័ក្តិ អនុមន្ត្រី ថ្នាក់ លេខ ១ ដែល បានប្រកាស ចូលកាន់ មុខតំណែង ជា ប្រធាន មន្ទីរ ទំនាក់ទំនង ជាមួយ រដ្ឋ សភា ព្រឹ ទ្ឋ សភា និង អធិការកិច្ច រាជធានី ភ្នំពេញ ជំនួស លោកស្រី កែវ សុខ ពិសី ដែល បាន ទៅ ទទួល ភារកិច្ច ថ្មី ជា អភិបាលរង រាជធានី ៕ សំរិត