ព័ត៌មានទាន់ហេតុការណ៍៖

ចិនបើកបររថយន្តលឿនជ្រុលធ្លាក់ផ្លូវចូលស្នាមភ្លោះឈ្លក់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖បុរសជនជាតិចិនម្នាក់បានស្លាប់ក្នុងរថយន្ត បន្ទាប់ពីបានបើករថយន្តរបស់ខ្លួនធ្លាក់ផ្លូវក្រឡាប់ចូលទៅក្នុងប្រឡាយទឹក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩ និង៤០ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គឺមានជយ័ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជាង ហួ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន បម្រើការងារនៅក្នុងរោងចក្រ ក្នុងខេត្តកំពង់ឆ្នាំង ស្នាក់នៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជយ័ ក្រុងភ្នំពេញ ។ ជិះរថយន្តម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ2H-៨៦១៤ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើហេតុ ជនរងគ្រោះបាជិះរថយន្តរបស់ខ្លួនពីកំពង់ឆ្នាំង ទៅផ្ទះជួលរបស់ខ្លួនៅភ្នំពេញ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលមកដល់ចំណុចកើតហេតុ ម្ចាស់រថយន្តបានបើករថយន្តរេចង្កូត និងបណ្តាលឲ្យធ្លាក់ផ្លូវ ក្រឡាប់រថយន្តធ្លាក់ចូលក្នុងទឹកប្រឡាយបណ្តាលឲ្យឈ្លក់ទឹកស្លាប់ក្នុងរថយន្តតែម្តង។

ក្រោយពេលកើតយហេតុសមត្ថកិច្ចបានហៅរថយន្តស្ទូចរថយន្ត និងសាកសពឡើងពីក្នុងទឹកមកដាក់នៅលើគោក ។ ដោយឡែកសាកសពជនជាតិចិនត្រូវបានខាងភាគីក្រុមហ៊ុនដឹកយកមករក្សាទុកដើម្បីដឹកយកទៅស្រុកកំណើតនៅប្រទេសចិន៕ ចន្ថា


ចែករំលែក៖