ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័មដោយសាររថយន្តមិនស្គាល់ម៉ាកបើកបុក

ចែករំលែក៖

ខេត្តកំពង់ធំៈ នៅព្រឹក ថ្ងៃទី ២៨ ខែសីហា នេះ​គេប្រទះ សាកសពបុរស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ​៦ ដោយសង្ស័យរថយន្តមិនស្គាល់ម៉ាក បានបុកបើកបុកម៉ូតូជនរងគ្រោះកាលពី រំលងអធ្រាត្រ ឈនចូលថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០១៧ នៅចំណុច ភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបាន ឲ្យដឹងថា នៅពេលរំលងអធ្រាត្រ យប់ថ្ងៃកើតហេតុអ្នកភូមិ បានលឺសម្លេង បុកមួយប្រាវ មិនដឹងថា រថយន្តម៉ាកអីនោះទេ ក៏មិនបានចេញទៅមើលដែរ លុះព្រឹកឡើងបានឃើញយុវជន២នាក់បានដេកស្លាប់នៅក្បែរចិញ្ចើមថ្នល់ រួមនឹងម៉ូតូ ពណ៌ក្រហម១គ្រឿង ។ ចំណែករថយន្តបង្ក គេសង្ស័យថា​បែកកង់ទៅមុខលេងរួច ហើយមានស្នាម រថយន្ត១គ្រឿងផ្សេងទៀតបានមកអូសចេញទៅដោយសុវត្ថិភាព ហើយរឿងដែលហួសចិត្តនោះមហាជនបានពេបជ្រាយរិះគន់ថា ករណីគ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងនៅជិតប៉ុស្តិ៍នគរបាល ឃុំត្បូងក្រពើ តើហេតុអីបានជាពុំដឹង។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ឃន ចយ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើកម៉ូតូ ពាក់ស្លាកលេខភ្នំពេញ 1BD.4915 រស់នៅភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ អ្នករួមដំណើរ ឈ្មោះណប់ ប៊ុន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិឃុំ ស្រុកជាមួយគ្នា។

បន្ទាប់ពីសមត្ថកិច្ចបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយលើករណីនេះរួចបានសន្និដ្ឋានបឋមថា អ្នកបើកម៉ូតូមានជាតិអាកុល តែរថយន្តបើកលឿនចំណុចផ្លូវកោងក៏រេចង្កូតបុកតែម្ដង ក្រោយមក បានប្រគល់សាកសពជនរងគ្រោះឲ្យទៅសាច់ញាតិបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែក រថយន្តបង្ក សមត្ថកិច្ច កំពុងតែបើកការស្រាវជ្រាវ ដើម្បីអនុវត្តន៏ តាមផ្លូវច្បាប់៕ ប៊ុន​រិទ្ធី


ចែករំលែក៖