ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបករណីជួញដូរនិងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនរួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រពើរពី បង្រ្កាបករណីជួញដូរ និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមទាំងគ្មានវត្ថុតាង និងសម្ភារ។

ប្រតិបត្តិការខាងលើធ្វើឡើងពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិក្រពើរពីលើ ឃុំក្រពើរពី ស្រុកវាវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលក្រពើរពីបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាសគ្រឿងញៀនឈានដល់ឃាត់ខ្លួនជនសង្ស័យ រួមទាំងគ្មានវត្ថុតាង និងសម្ភារទី១ ឈ្មោះ ឈុន ឡៃ ភេទប្រុស អាយុ អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ(ជួញដូរ) និងទី២ ឈ្មោះ ឈុន ឡាត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ(ប្រើប្រាស) ជនសង្ស័យទាំង ២នាក់ បច្ចុប្បន្ន មានទីលំភូមិក្រពើរពីលើ ឃុំក្រពើរពី ស្រុកវាវែង(កន្លែងកើតហេតុ)។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាងរួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០២គ្រឿង និងលុយខ្មែរចំនួន ១០,៣២៥រៀល។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះករណីខាងលើនេះ ជនសង្ស័យទាំង ២នាក់ រួមទាំងគ្មានវត្ថុតាង និងសម្ភារទាំងអស់ បាននាំយកមកអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរាប់ចំបន្តនីតិវិធីបន្ថែម បញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍អនុវត្តន៍តាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖