ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍សង្កាត់ស្រង៉ែ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុច​ទំនប់ឃ្លាំងទឹក៧៨ក្រោម ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ ចំណុះឲ្យអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់មួយកន្លែង ស្ថិតនៅចំនុចក្នុងឃ្លាំងទឹកទំនប់៧៨ក្នុងភូមិសាស្ត្រ ភូមិតាចក សង្កាត់ស្រង៉ែ ក្រុងខេត្តសៀមរាប រួចចុះកាប់​ចម្រឹង និង ដុតកម្ទេចចោលនៅហ្នឹងកន្លែង ។

ហេតុការណ៍ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនោះ ធ្វើឡើងនៅវេលាម៉ោង១៤ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឃ្លាំងទឹក ទំនប់៧៨ ក្នុងភូមិសាស្ត្រ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ស្រង៉ែបានប្រាប់ថា ដោយ​មានការចង្អុលបង្ហាញ​ពីលោក​វរសេនីយ៍​ឯក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រង៉ែ ចំណុះឲ្យអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះទៅបង្រ្កាប បទល្មើសនេសាទខុសច្បាប់ មួយ​កន្លែង ស្ថិតនៅចំណុចឃ្លាំងទឹក ទំនប់៧៨ ក្នុងភូមិសាស្ត្រ សង្កាត់ស្រង៉ែ ក្រុង​សៀមរាប។

ប្រភពបានបន្តថា ជាក់ស្តែង កម្លាំងបានបង្រ្កាបបាន កាប់បំផ្លាញ ក្បាលអ៊ុយ ចំនួន០៣ក្បាល ចំម្រឹងឈើ ចំនួន២១៦ដើម និង កាត់បំផ្លាញស្បៃមុងប្រវែង៧៥០ម៉ែត្រ យកមកដុតកម្ទេចចោល ព្រមទាំងលែងកូនត្រីចំរុះទៅក្នុងទឹកបឹងធម្មជាតិវិញ ចំនួន១០ គីឡូ​ក្រាម៕ ប៊ុន​រិទ្ធី


ចែករំលែក៖