ព័ត៌មានទាន់ហេតុការណ៍៖

បង្ខាំងនារីម្នាក់ក្នុងបន្ទប់ជួលនិងប៉ុនប៉ងកាប់សម្លាប់ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់វាយខ្នោះ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ ចាប់បានភ្លាមៗ ពាក់ព័ន្ឋករណីចាប់បង្ខាំង និង គំរាមសម្លាប់នារីម្នាក់។

ករណីនេះខាងលើកើតឡើង បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហាឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល នៅក្បែរសួនកាណាឌីយ៉ា ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ឈ្មោះ អម អេ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ព្រាប ណុយ ភេទប្រុសអាយុ២៣ឆ្នាំ ជាអ្នកកាន់ដាវសាំម៉ូរៃ។ ទី៣ឈ្មោះវេប វៃ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបលក់សាច់ជ្រូកនៅផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្ខពួកផ្សេងទៀតបានគេចខ្លួនបាត់អស់។

សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានបណ្តឹងតាមទូរស័ព្ទនៅម៉ោង ២២ និង ០០នាទីថា មានកាបង្ខាំងមនុស្សនៅក្នុងបន្ទប់ភ្លាម កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ សហការកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ បានចុះទៅដល់ទីតាំងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដាវសាំម៉ូរ៉ៃ១ដើម ចំណែកបក្ខពួកផ្សេងទៀតគេចខ្លួនអស់។

ចំណែកនារីរងគ្រោះឈ្មោះលី សៀងមួយ អាយុ២១ឆ្នាំ មុខរបកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងលើង មានស្រុកកំណើតភូមិឆ្អឹងជំនី ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

បើតាមចម្លើយសារភាពរបស់ឈ្មោះព្រាប ណុយ បានឲ្យដឹថា នៅមុនពេលកើតហេតុ ឈ្មោះម៉ាប់ បានហៅរួបគេ និងបក្ខចំនួន១០នាក់បានមកប្រជុំគ្នានៅដីវាលក្រោយសួនកាណាឌីយា បំណងទៅកាប់ប្រុសស្នេហ៍នារីរងគ្រោះ ដែលត្រូវជាអតីតសង្សារ ខណៈទៅដល់បន្ទាប់នារីរងគ្រោះ ដោយមិនឃើញបុរសជាសង្សារថ្មីនាង ក៏ចាក់សោខាងក្រៅ។ ក្រោយមកស្រាប់តែកម្លាំងសមត្ថកិច្ចចុះទៅដល់ និងឃាត់ខ្លួន៣នាក់ ចំណែកបក្ខដឹងខ្លួនទាន់ ក៏គេចខ្លួនបាត់អស់។

បច្ចុប្បន្នក្រុមជនសង្ស័យទាំង៣នាក់កំពុងសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖