ព័ត៌មានទាន់ហេតុការណ៍៖

ខៀវ សាណា យំហើមភ្នែក

ចែករំលែក៖

ភ្នំពេញ៖ ករណីបាញ់សម្លាប់ខ្លួន របស់បងប្រុសពិធីការិនី ខៀវ សានសាណា បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំង ។ ដោយក្តីក្តុកក្តួលអាឡោះអាល័យបងប្រុស ពិធីការិនីរូបនេះទួញយំសោកខ្លាំង និងផ្ញើសារខ្លីមួយទៅកាន់មហាជន ។

បន្ទាប់ពីបងប្រុសស្លាប់ អ្នកនាងខៀវសាន សាណា និងក្រុមគ្រួសារសឹងតែទទួលយកមិនបាន ហើយអ្នកនាងក៏បានអំពាវនាវដល់សារព័ត៌មាន និងមហាជនកុំទាន់វាយតម្លៃនូវរឿង ដែលពុំទាន់ដឹងច្បាស់អ្នកនាងសំណូមពរថា ឲ្យរឿងនេះទុក្ខឲ្យខាងសមត្ថកិច្ចជាអ្នកធ្វើការតាមតួនាទីចុះ ។ ជាមួយគ្នានេះដែរ កាលពីល្ងាចថ្ងៃទី២៨ ខែសីហានេះ ប្រធានសមាគមសិល្បៈខ្មែរអ្នកនាងចនច័ន្ទលក្ខិណា លោកអ៊ឹម ជីវ៉ា និងសិល្បករមួយចំនួនទៀតបានចូលរួមរំលែកទុក្ខក្រុមគ្រួសារសពរបស់លោកខៀវ កូណែល និងបានទៅលើកទឹកចិត្តដល់អ្នកនាងខៀវសាន សាណា ដែលបានបាត់បង់បងប្រុសជាទីស្រលាញ់របស់ខ្លួន ។

គួរបញ្ជាក់ដែរថា ករណីបាញ់ប្រហារបណ្តាលឲ្យប្តីប្រពន្ធ ដែលទើបនឹងរៀបអាពាហ៍ពិពាហ៍បានស្លាប់បាត់បង់ជីវិតកាលពីយប់ថ្ងៃទី២៧ ខែសីហា ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្នុងនោះផងដែរ បុរសជាស្វាមីត្រូវបានសមត្ថកិច្ចសន្និដ្ឋានជាបឋមថា បានបាញ់សម្លាប់ប្រពន្ធឈ្មោះយេង លក្ខិណា មានអាយុ៤០ឆ្នាំ ព្រោះតែភ្លើងប្រចណ្ឌ មានឈ្មោះលោក ខៀវ កាណែល ជំនួយការស្នងការរាជធានីភ្នំពេញជាបងប្រុសបង្កើតរបស់ពិធីការនីខៀវសាន សាណា ។

ក្រោយកើតមានករណីបាញ់ប្រហារនេះ នាយឧត្តមសេនីយ៍ជួន សុវណ្ណ ហាក់មានការមិនអស់ចិត្តចំពោះជំនួយការរបស់លោក ដែលប្រព្រឹត្តទង្វើបែបនេះ ហើយបានបញ្ជាឲ្យធ្វើការស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកការពិតនៃការបាញ់ប្រហារធ្វើអត្តឃាតនេះ៕ វឌ្ឍនា


ចែករំលែក៖