ភ្នំពេញ៖ តៃកុងរថយន្ត២នាក់ និងនាក់លក់ប្រេងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគាត់កំពុងលួចបូមប្រេងលក់ ម្ចាស់ទៅទាន់ឃាត់ឲ្យនគរបាល។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ នៅ មុខខ្លោងទ្វារសាលាបឋមសិក្សាវត្តគោគបញ្ជាន់ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិចោមចៅ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យត្រូវបានគេស្គាល់ទី១ ឈ្មោះ សួង សាន្ត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុងការាស់រថយន្តភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២ឈ្មោះសាយ រតនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅក្នុងការ៉ាស់ជាមួយគ្នាមានស្រុកកំណើតនៅស្រុកត្រាំងកក់ ខេត្តតាកែវ និងអ្នកលក់ប្រេងម្នាក់ឈ្មោះ សិត សុខហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទិញប្រេងតូបនៅមុខសាលាបឋមសិក្សាវត្តគោគបញ្ជាន់ ផ្លូវវេងស្រេង។
តាមសម្ដីបុរសជាម្ចាស់រថយន្តបាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់កំពុងតែបើករថយន្តគោលបំណងទៅផ្ទះនៅផ្សារដេប៉ូ ស្រាប់តែឃើញ រថយន្តរបស់គាត់ចំនួន២គ្រឿងកំពុងចតនៅ តាមបណ្តោយផ្លូវវេងស្រេង ដែលនៅចំកន្លែងបូមប្រេងលក់។ បន្ទាប់មករូ បគាត់បានចុះមកមើលហើយឃើញអ្នកទិញនិងតៃកុងរថយន្តរបស់គាត់កំពុងបូមប្រេងលក់ ខណៈនោះរូបគាត់យកទូរស័ព្ទថតទុក។ រួចរត់ទៅប្ដឹង នគរបាលប៉ុស្តិ៍ចោមចៅមកអន្តរាគមន៍ឃាត់តៃកុងរថយន្តរបស់គាត់២នាក់ និងអ្នកទិញដែលកំពុងបូមប្រេងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុខាងលើជ នសង្ស័យទាំង៣នាក់ត្រូវនគរបាលប៉ុស្តិ៍សួរនាំ ចំណែកម្ចាស់រថយន្តបានដាក់បណ្តឹងដើម្បីឲ្យធ្វើតាមច្បាប់ បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅបានកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ៕ សុខាសែនជ័យ