ខេត្តពោធិ៍សាត់៖ កំលាំងមន្រ្តីជំនាញសហការគ្នាបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ រួមទាំងវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៣៥នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចគល់ស្ពានថ្ម ក្បែវត្តពោធិ៍មានបុណ្យ ស្ថិតក្នុងភូមិដង្គៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ អែម កុសល្យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពាលញែក ១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី នាង វុធ អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបន្តថា ក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបង្រ្កាបគ្រឿងញៀនខាងលើ កម្លាំងដកហូតនូវវត្ថុតាងរួមមាន.ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧កញ្ចប់តូច.ទូរស័ព្ទដៃចំនួន ១គ្រឿង និងម៉ូតូចំនួន ១គ្រឿងដែរម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត 1A 8465 ។
លោក វរសេនីយ៍ត្រី អធិការនគរបាលបន្តទៀតថា ចំពោះជនសង្ស័យ រួមទាំងវត្ថុតាង និងសម្ភារ យើងបាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញសំណុំបែបបទបញ្ជូនទៅការយាល័យជំនាញនៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ ចាត់ការបន្ត៕ បឹុម ពិន