ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ផ្តន្ទា​ទោស​ស្បែក​ខ្មៅ​បី​នាក់​មួយ​ជីវិត​ និង​ខ្មែរ​ពីរ​នាក់​​៣០ឆ្នាំ​ ពី​បទ​​ជួញដូរ​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ លឹម​ មករន្ទ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​កញ្ញា​ នេះ​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​បុរស​ជនជាតិ​ស្បែក​ខ្មៅ​បី​នាក់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ និង​ បុរស​ជនជាតិ​ខ្មែរ​ពីរ​នាក់​​៣០ឆ្នាំ​ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម​ ។

ក្រោយ​ការ​សម្រេច​នេះ​ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ទាំង​បី​នាក់​ ស្រែក​ទ្រហោ​យំ​ និង​ ដេក​ក្រាញ​ននៀល​លើ​ឥដ្ឋ​ ដោយ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ​ ។

ជនជាប់ចោទ​ទាំង​ប្រាំ​នាក់​ ទី១​ ឈ្មោះ Innocent onwumere okafor អាយុ៤៤ឆ្នាំ ទី២​ ឈ្មោះ Eric chenodu ankker អាយុ២៤ឆ្នាំ ទី៣​ ឈ្មោះ Moser chego enbechi អាយុ ៣២ឆ្នាំ​ ទី៤​ ឈ្មោះ ចាន់ រតនា ហៅហ្គោល អាយុ២៤ឆ្នាំ និង​ ទី៥​ ឈ្មោះប៊ុន រ៉ាយុទ្ធ អាយុ១៩ឆ្នាំ ។

ជនជាប់ចោទទាំង៥នាក់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន​ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ កាលពីថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០១៦​ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំបន់ ខណ្ឌមានជ័យ ខណៈពួកគេយកគ្រឿងញៀន​ទៅ​ឱ្យ​អតិថិជន​ ។

ក្នុង​សវនាការ​កន្លង​ទៅ​ ក្រុម​ជនជាប់ចោទ​ទាំង​អស់​បដិសេធ​ដូចគ្នា​ ថា​ ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជួញដូរ​គ្រឿងញៀន​ដូច​ការ​ចោទប្រកាន់​ទេ​ ៕ ចេស្តា


ចែករំលែក៖