ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ដែរជាថ្ងៃទី០២ នៃការអញ្ជើញចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងលក្ខណៈជាវេទិកាសាធារណៈនោះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចុះធ្វើវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នៅក្នុងភូមិ៩ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចង់ដឹង និងដោះស្រាយពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ដែររស់នៅក្នុងភូមិនេះតែម្តង នៅក្នុងវេទិកានេះដែរ លោកអភិបាលក៏ទទួលបាននូវពត៌មាននិងដោះស្រាយនៅទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅទីនោះដោយផ្ទាល់តែម្តង ដើម្បីអោយបងប្អូនទទួលបាននៅភាពកក់ក្តៅ និងសេចក្តីសុខ សប្បាយរីករាយនៅក្នុងមូលដ្ឋានផ្ទាល់ ។
ក្នុងវេទិកានោះដែរ លោកអភិបាលខណ្ឌ ក៏បានទទួលយកពីបញ្ហាទុក្ខកង្វល់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងរួមមាន៤ចំនុចគឺ៖
១.បញ្ហាស្នើសុំដោះដូរបង្គោលភ្លើងចំនួន០៣ដើម និងជួសជុលផ្លូវថ្មើរជើងព្រមទាំងប្រព័ន្ធលូ
២.បញ្ហាវេចខ្ចប់បោះចោលសំរាមតាមផ្លូវសាធារណៈគ្មានរបៀបរៀបរយ
៣.ស្នើសុំលោកអភិបាលជួយអន្តរាគមន៍ទៅដល់ម្ចាស់ឃ្លាំងដែលស្ថិតនៅក្បែរលំនៅដ្ឋានរបស់ពួកគាត់ជួយធ្វើគម្របលូបិទអោយបានជិតល្អផង
ចំនែកបញ្ហាសន្តិសុខ ជួញដូរគ្រឿងញៀន គឺមិនមានបញ្ហាកើតឡើងនៅក្នុងភូមិនេះឡើយ ព្រមគ្នានោះដែរនៅភូមិ៧-៨-១០-១១ ក្នុងសង្កាត់ស្រះចក ក៏បានបន្តធ្វេីវេទិកាសាធារណៈនេះផងដែរដោយបែងចែក លោក ឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ ចុះភូមិ០៧ លោក យស់ យុទ្ធី អភិបាលរងខណ្ឌដូនពេញ ចុះភូមិ០៨ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ ចុះភូមិ១០ និង លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ ចុះភូមិ១១ផងដែរ ៕ស តារា