ខេត្តព្រះសីហនុ៖ បុរសជនជាតិអូស្ត្រាលីម្នាក់បានស្លាប់នៅវេលាម៉ោង០៧និង១៥នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នៅផ្ទះសំណាក់ Don Bosco ក្នុងបន្ទប់លេខ២០២ ស្ថិតនៅក្រុមទី២៤ភូមិ១ សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា (សាកសព) ឈ្មោះ MICHAEL CHARLES ភេទ ប្រុស អាយុ២៩ឆ្នាំជនជាតិ អូស្ត្រាលី មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ N8266529 មានសុពលភាពដល់ថ្ងៃទី 25-06-2024 ទិដ្ឋាការលេខ TI 13404676 មានសុពលភាពដល់ថ្ងៃទី ២៩-១០-២០១៧ចូលមកកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុ ( កងកេង ) ។
ឆ្លងតាមការពិនិត្យនិងសន្និដ្ឋាន របស់លោកវេជ្ជៈបណ្ឌិត សែ ជូសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ រួមនិងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្រ្ត បានសន្និដ្ឋានថា ជនរងគ្រោះ (សាកសព) ស្លាប់ដោយសារ គាំងបេះដូង ។
បច្ចុប្បន្ន សាកសព ត្រូវបានដឹក ទៅមន្ទីរបង្អែកខេត្តព្រះសីហនុ ( ចំការចេក )ដើម្បីរងចាំឪពុកបង្កើតរបស់ជនរងគ្រោះ មកទទួលយក៕ឆ្លាម សមុទ្រ