ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអាជីវករផ្សារអង្គរបុរីចោទថានៅតែមានគេយកភាស៊ីពីការលក់ដូរបន្តិចបន្តួចតាមកញ្ច្រែងល្អី

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមអាជីវករលក់ដូរនៅ ផ្សារអង្គរបុរី ស្ថិតក្នុងភូមិកំពង់ហ្លួង ឃុំអង្គរ បុរី ស្រុកអង្គរបុរី ខេត្តតាកែវបានឲ្យដឹងថា សព្វថ្ងៃនេះនៅតែមានអ្នកយកលុយពីការលក់ដូរបន្តិចបន្តួចរបស់ពួកគាត់ជារៀង រាល់ថ្ងៃពីសំណាក់អ្នកម​៉ៅការភាស៊ីផ្សារ ។

ក្រុមអាជីវករដែលលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី បន្តិចបន្តួចបានឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃពួកគាត់ត្រូវបង់លុយចាប់ពី ៥០០រៀលទៅ១.០០០រៀលឲ្យទៅអ្នក យកភាស៊ីផ្សារដែលមានអ្នកស្រី ប្រាក់ ស៊ីម ជាប្រធានវិនិយោគជាប្រចាំដើម្បីលក់ដូរទោះបីជាការលក់របស់ពួកគាត់បន្តិចបន្តួចក៏ដោយ សូម្បីតែអ្នកលក់ស្លឹកអម្ពិល ទង ល្ពៅ ដំឡូងស្ងោរជាដើមក៏យកភាស៊ីមិនលើកលែងដែរត្រូវតែបង់ជាដាច់ខាតបើ មិនបង់ឲ្យទេពួកគាត់នឹងមិនមានកន្លែង លក់ដូរឡើយ ។

លោក ពួយ រដ្ឋា អភិបាលរងស្រុកអង្គរបុរីបានឲ្យដឹងថា កន្លងមកខាងស្រុកបាន ហៅអ្នកស្រី ប្រាក់ ស៊ីម ជាប្រធានវិនិយោគ ផ្សារមកធ្វើកិច្ចសន្យាទាំងផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរ៣ដងមកហើយរឿងយកលុយពីការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី បន្តិចបន្តួចនេះ ហើយលើកនេះស្រុកនឹង ចុះទៅស៊ើបទៀតប្រសិនបើនៅតែមានការយកទៀតខាងអាជ្ញារស្រុកនិងមានវិធានការដោយធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្ត ដើម្បីមានវិធានការដកសិទ្ធិវិនិយោគយ៉ាងណាទុកឲ្យខេត្តជាអ្នកសម្រេច។ ព្រោះ វាផ្ទុយទៅនឹងសារាចរ០០១របស់រាជរដ្ឋា ភិបាលស្តីពីការលើកលែងយកភាស៊ីលក់ដូរតាមកញ្រែ្ចង កញ្ជើ ល្អី ។

គួរបញ្ជាក់ថា មកទល់ពេលនេះប្រធានវិនិយោគផ្សារមិនទាន់អនុវត្តតាមសៀវភៅបន្ទុកដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថដាក់ឲ្យនោះទេដូចជាចាក់បេតុងនៅក្នុង ផ្សារមិនទាន់មានកន្លែចាក់សំរាមឲ្យបានត្រឹមត្រូវមានការសង់តូបយ៉ាងអនាធិប តេយ្យនៅក្នុងផ្សារជាដើម ៕ ភ្នំដា

 


ចែករំលែក៖