ព័ត៌មានទាន់ហេតុការណ៍៖

ហួសហេតុពេកហើយ! ចាប់រំលោភនាងហើយថែមទាំងយកដងអំបោសដាក់ចូលថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ទើបចេញពីធ្វើការនៅរោងចក្រត្រូវបុរសម្ចាស់ចាប់ចងដៃរួចរំលោភ និងបានយកដងអំបោសដាក់ចូលក្នុងប្រដាប់ភេទជនរងគ្រោះបណ្តាលឲ្យហូរឈាម នាងភិតភ័យយ៉ាងខ្លាំង រត់ទាំងអក្រាតកាយ និងជាប់ចំណង រកគេឯងឲ្យជួយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ជ.ស.រ. អាយុ២២ឆ្នាំ នៅខេត្តកំពង់ធំ។ ចំណែកឯជនសង្ស័យឈ្មោះ គុយ សុគុណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលើកអីវ៉ាន់ ស្នាក់នៅមិនពិតប្រាកដ ស្រុកកំណើតភូមិគេនទៀក ឃុំសាក្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

តាមសំដីរបស់នារីរងគ្រោះបានរៀបរាប់ប្រាប់ថា បន្ទប់ជួលគាត់មានគ្នា៥នាក់សុទ្ធតែស្រីៗហើយនៅស្រុកជាមួយគ្នា ផ្ទះជាមួយគ្នា ធ្វើការជាមួយគ្នាទៀត។ ចំណែកឯជនសង្ស័យខាងលើមានស្រុកកំណើតជាមួយគ្នាដែរ តែនៅផ្ទះឆ្ងាយពីគ្នា ហើយមិនសូវរាក់ទាក់ជាមួយគ្នាឡើយ។

តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ រូបនាងទើបចេញមកពីរោងចក្រដោយមិនបានថែមម៉ោង រីឯមិត្តភក្តិ និងអ្នកនៅបន្ទប់ជាមួយគ្នា នៅថែមម៉ោង ប៉ុន្តែនាងចេញមុនតែឯង ហើយឆៀងទៅទិញម្ហូប រួចមកដល់បន្ទប់ជួលវិញ។ បន្ទាប់មក នាងចាក់សោចូលទៅបើកភ្លើង ដោយមិនបានបិទទ្វារបន្ទាប់ឡើយ ស្រាប់តែជនសង្ស័យខាងលើបានចូលមកពីក្រោយ ហើយបិទទ្វារ ចាក់កន្លឹះ ឃើញបែបនោះ នាងបានស្ទុះទៅបើកទ្វារដែរ តែជនសង្ស័យពាំងជិតទ្វារ ។ ភ្លាមៗនោះជនបង្កបានចាប់ច្របាច់កនាង ហើយខ្ទប់មាត់ មិនឲ្យស្រែក ហើយនាងនៅតែស្រែក ពេលនោះជនសង្ស័យខាងលើបានវាយនាង៤ទៅ៥ដៃ បណ្តាលឲ្យនាងភ័យ លែងស្រែក។ ជនសង្ស័យបានយកក្រមាចងដៃនាងទៅក្រោយហើយសម្រាតសំលៀកបំពាក់របស់នាងធ្វើសកម្មភាពរំលោភ រួចយកដងអំបោសមកដាក់ចូលក្នុងប្រដាប់ភេទនាងបណ្តាយឲ្យឈាមហូរ។

ក្រោយមកជនសង្ស័យខាងលើបានចូលបន្ទប់ទឹក នាងរងគ្រោះបានរត់ទាំងដៃជាប់ចំណង និងអក្រាតកាយ ហើយដកគន្លឹះទ្វារ រត់ទៅបន្ទប់នៅក្បែរឲ្យគេជួយកាត់ចំណង់ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ នារីរងគ្រោះ និងមិត្តភក្តិដែលនៅបន្ទប់ជាមួយគ្នា បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុសិ៍្ត នគរបាលរដ្ឋបាលចោមចៅ ដើម្បីឲ្យរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖