ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ សោភា ប្រកាសចេញចំណាយបុណ្យ៧ថ្ងៃសាន ស្រីឡៃ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រកាសចេញថ្លៃចំណាយពិធីបុណ្យ៧ របស់សពតារាចម្រៀងសាន ស្រីឡៃដែលរៀបចំធ្វើនៅវត្តទួលទំពូង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧។

ក្រោយពិធីបុណ្យសពរួចរាល់ចប់សព្វគ្រប់ តំណាងផលិតកម្មហង្សមាស បានប្រកាសពីខ្ទង់ថវិកាសរុបអស់ចំនួនជាង៥០០០ដុល្លារអាមេរិក ដែលខ្ទង់ចំណាយនេះ គឺខាងផលិតកម្មរស្មីហង្សមាស ជាអ្នកធានារ៉ាប់រងចេញទាំងស្រុង ដោយមិនមានពាក់ព័ន្ធជាមួយបច្ច័យចូលបុណ្យសពរបស់តារាចម្រៀងសាន ស្រីឡៃឡើយ។

ចំពោះបច្ច័យបុណ្យទទួលបានពីសប្បុរសជនដែលចូលរួមបុណ្យសពតារាចម្រៀងសាន ស្រីឡៃនោះ គឺមានចំនួនប្រាក់ដុល្លារ៣៤៣១ដុល្លារអាមេរិក និងប្រាក់រៀលចំនួន៥៨០០០០០រៀល ដែលប្រាក់ចំណូលជាបច្ច័យនេះដែរ ក៏ត្រូវបានផលិតកម្មហង្សមាសប្រគល់ជូនទៅគ្រួសារសពទាំងអស់ដើម្បីទុកដោះស្រាយក្នុងជីវភាពគ្រួសារតទៅមុខទៀត។

ដោយក្តីអាណិតអាសូរកូនប្រុសទាំងពីររបស់តារាចម្រៀងសាន ស្រីឡៃ ក៏ទទួលបានអាហារូបករណ៍ពីលោកនាយកសាលាអន្តរជាតិអាមេរិកកាំងប្រ៊ីដ ដោយបានសិក្សាដល់ថ្នាក់ទី១២ដោយមិនគិតថ្លៃផងដែរ។

អ្នកនាងពេជ្រ សោភា បានប្រាប់ថា“កម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃ មិនបានអញ្ជើញភ្ញៀវច្រើនទេ គឺត្រឹមតែ១០តុទេ។ នាងថា ដើមឡើយនាងចង់ចំណាយតែម្នាក់ឯង ប៉ុន្តែដោយចង់ឲ្យម្តាយ និងសាច់ញាតិអ្នកនាងសាន ស្រីឡៃ មានចំណែកក្នុងការជួយឧទ្ទិសកុសល្យផលបុណ្យទៅឲ្យដល់កូនស្រី ទើបនាងបានឲ្យពួកគាត់ចំណាយលើការប្រគេនព្រះសង្ឃក្នុងកម្មវិធីបុណ្យ ដើម្បីជាចំណែករបស់សាច់ញាតិឧទ្ទិសជូនដល់ស្រីឡៃផងដែរ។ នាងបានជ្រើសរើសវត្តទួលទំពូង ព្រោះតែវត្តនេះនៅក្នុងទីក្រុងងាយស្រួលភ្ញៀវ ញាតិមិត្ត ចេញចូលផងដែរ៕ វឌ្ឍនា

 


ចែករំលែក៖