ភ្នំពេញ៖ បុរសម្នាក់បានស្គាល់នារីទល់មុខបន្ទប់បានត្រឹមរយះពេល១០ថ្ងៃ ដោយឃើញនាងនៅម្នាក់ឯង ក៏ចូលចាប់ថើបដល់ក្នុងបន្ទប់ ជនរងគ្រោះប្តឹងនគរបាលប៉ុស្តិ៍ឲ្យចាប់ឃាត់ខ្លួន។
ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ 6Aភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឃ .ឡ.អាយុ១៩ឆ្នាំ ។ ចំណែកឯជនសង្ស័យឈ្មោះ សេង សំអឿ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុន MPA ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនេជ័យ រាជធានីភ្នំពេញ។
រងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបនាងត្រឡប់មកពីធ្វើការវិញ បានចូលបន្ទប់ហើយរៀបចំបោះសំអាតបន្ទប់ ពេលនោះបន្ទប់មិនបានចាក់សោ។ បន្ទាប់មក ជនសង្ស័យបានហៅនាងឲ្យអំពៅ ទាំងស្ថានភាពស្រវឹង ពេលនោះនាងក៏មិនព្រមយក ស្រាប់តែជនសង្ស័យខាងលើចូលមកក្នុងបន្ទប់ហើយចាប់ដៃនាងខ្ទប់នឹងជញ្ជាំងហើយចាប់ឱបថើប៣ខ្សឺតៗ ហើយពោលពាក្យថា ខ្លាចបងអត់? ពេលនោះនាងបានរត់ចេញទៅក្រៅឲ្យគេជួយ ចំណែកជនសង្ស័យខាងលើដើរចូលបន្ទប់ខ្លួនបាត់។
តាមសំដីជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់បានស្រវឹងហើយដើរមកបន្ទប់បានឃើញនាង(ជនរងគ្រោះ)កំពុងបោសសំអាតបន្ទប់មែន គាត់តែងនិយាយលេងជាញឹកញប់ដោយពោលពាក្យថា អើប្រពន្ធចុងៗ តែរហូត ហើយនៅពេលកើតហេតុ គាត់បានឲ្យអំពៅ និងខ្វិតតែនាងមិនយក គាត់ឃើញអ៊ុំស្រីម្នាក់នៅក្បែរបន្ទប់នាងនោះ រូបគេបានពឹងអ៊ុំស្រីនោះឲ្យទៅទិញស្រាបៀរ ហើយនៅពេលនោះ ជាពេលវេលាស្ងាត់ រូបគេបានចូលទៅចាប់ដៃហើយឲ្យនាងថើបរូបគាត់៣ខ្សឺត បន្ទាប់មក នាងរត់ទៅប្តឹងកម្លាំងនគរបាលតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងទៅនគរបាលប៉ុស្តិ៍ចោមចៅឲ្យឃាត់ខ្លួនមកសាកសួរព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅជំនាញខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕ សុខាសែនជ័យ