ព័ត៌មានទាន់ហេតុការណ៍៖

ភាពជាដៃគូរវាងSmart Axiata និងរោងភាពយន្ត Major Cineplexនឹងជួយជំរុញកំណើនផលិតភាពយន្ត

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុន Smart Axiata និងរោងភាពយន្ត Major Cineplex បានប្រកាសភាពជាដៃគូរយៈពេល ៣ឆ្នាំ ដោយផ្ដល់សិទ្ធិផ្ដាច់មុខឲ្យ ក្រុមហ៊ុន Smart ផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួននៅតាមរោងភាពយន្ត Major Cineplex ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ភាពជាដៃគូនេះត្រូវបានគេរំពឹងថានឹងអាចជួយជំរុញឲ្យកំណើនផ្នែកផលិតភាពយន្តនៅកម្ពុជាគ្រាដែលចំនួនរោងភាពយន្តទំនើប Major Cineplex នឹងបន្តពង្រីកទាំងនៅភ្នំពេញ និងខេត្តសៀនរាបុំ

ភាពជាដៃគូនេះ នឹងគ្របដណ្តប់លើរោងភាពយន្ត Major ស្ថិតក្នុងផ្សារទំនើប អ៊ីអន ម៉ល ទី១ (AEON 1) ផ្សារទំនើបសូរិយា និងអនាគតផ្សារទំនើបអ៊ីអន ទី២ (AEON 2) ដែលនឹងបើកទ្វារឆាប់ៗ នៅរាជធានីភ្នំពេញ ក៏ដូចជារោងភាពយន្ត Major នៅខេត្តសៀមរាបផងដែរ។ អតិថិជនរបស់ Smart ត្រូវបានរំពឹងទុកថានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា កន្លែងទទួលសំបុត្រជាអតិភាព ការបញ្ចុះតម្លៃសំបុត្រ ទទួលបានសំបុត្រប្រចាំខែដោយឥតគិតថ្លៃ សំបុត្រចូលរួមការដាក់បញ្ចាំងពិសេសៗ និងសិទ្ធិចូលទៅបន្ទប់ VIP ជាដើម។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “ខណៈក្រុមហ៊ុន Smart បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសិល្បៈកំសាន្ត ដោយបានរៀបចំកម្មវិធីប្រគំតន្រ្តីលំដាប់ពិភពលោក លើកកម្ពស់សិល្បករតន្រ្តីក្នុងស្រុក និងបានដាក់ចេញនូវបែបបទនៃការរស់នៅថ្មីសម្រាប់អតិថិជនរបស់យើង ដូច្នេះយើងមានក្តីរំភើបចំពោះភាពជាដៃគូនេះ ក៏ដូចជាឱកាសជាច្រើនផ្សេងទៀត ដែលនឹងផ្តល់ជាប្រយោជន៍ទៅវិញទៅមក”។

លោក ថូម៉ាស បានបន្ថែមទៀតថា៖ “បន្ថែមលើភាពជាដៃគូនានារបស់យើងថ្មីៗនេះ រួមមាន៖ iflix, Jaikon TVនិង Sabayដើម្បីនាំមកនូវកម្មវិធីកម្សាន្តជូនដល់ប្រជាជនកម្ពុជាឲ្យកាន់តែសម្បូរបែប និងកាន់តែងាយស្រួល ក្នុងតម្លៃដ៏សមរម្យនោះ យើងជឿជាក់ថាសម្ព័ន្ធភាពជាមួយរោងភាពយន្ត Major នេះនឹងនាំមកនូវភាពរីករាយ និងជម្រើសកាន់តែច្រើនថែមទៀតដល់អតិថិជនរបស់ភាគីយើងទាំងពីរ”។ ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ឃើញថានៅក្នុងរយៈពេលពីរ ទៅបីសប្តាហ៍ខាងមុខ គឺនឹងមានការផ្ដល់ជូនពិសេសថ្មីៗជាច្រើនសម្រាប់អតិថិជន ដូចជាការទទួលបានសំបុត្រភាពយន្តឥតគិតថ្លៃ ការបញ្ចុះតម្លៃ សិទ្ធិប្រើប្រាស់បន្ទប់រង់ចាំ VIP របស់រោងភាពយន្ត Major Cineplex និងទទួលសំបុត្រជាអាទិភាព នៅរោងភាពយន្ត Major Cineplex ទាំងអស់ជាដើម។

លោក ជី សិលា អគ្គនាយក រោងភាពយន្ត Major Cineplexបានចាត់ទុកកិច្ចសហការនេះថាជាពេលវេលាដ៏មានមោទនភាពមួយ ហើយនឹងត្រៀមខ្លួនសហការជាមួយក្រុមហ៊ុន Smartក្នុងការនាំយកភាពយន្តល្បីៗបំផុតមកជូនប្រជាជនកម្ពុជាឲ្យបានទស្សនាកាន់តែច្រើន។ លោកបានបញ្ជាក់ថា៖ “យើងមានសេចក្តីរីករាយក្នុងការធ្វើដំណើរជាមួយនឹងក្រុមហ៊ុន Smart ដែលយើងខ្ញុំមានជំនឿចិត្តហើយជាស្រេចថា នឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យជាច្រើន។

លោកបានបន្ថែមទៀតថា៖ “យើងបានកំពុងស្វែងរកម៉ាកយីហោដែលពោរពេញទៅដោយភាពរីករាយ និងមានថាមពល ជាមួយនឹងស្មារតីយុវវ័យមកធ្វើការជាមួយ ហើយយើងជឿជាក់ថា ក្រុមហ៊ុន Smart មានលក្ខណៈសម្បត្តិជាច្រើន ដើម្បីសម្រេចបានជោគជ័យកាន់តែច្រើនថែមទៀតជាមួយនឹងយើង។ តាំងពីពេលដែលយើងបានបើកដំណើរការរោងភាពយន្តដំបូង ចំនួនអតិថិជនដែលចូលមកទទួលយកបទពិសោធន៍ល្អបំផុតក្នុងការទស្សនាភាពយន្ត ចេះតែបន្តកើនឡើងជាលំដាប់ ហើយយើងមានទំនុកចិត្តថា ការប្រកាសពីភាពជាដៃគូនៅថ្ងៃនេះ នឹងធានាថា ទៅថ្ងៃអនាគតនឹងមានអ្នកគាំទ្រភាពយន្តកាន់តែច្រើនថែមទៀត”៕ វឌ្ឍនា


ចែករំលែក៖