ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ដែគេហើយបង្ខំឲ្យថើប៣ខ្សឺតទៀត តើឲ្យគេទ្រាំមិនប្តឹងសមត្ថកិច្ចចាប់ខ្លួនម្តេចនឹងបាន?

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្គាល់នារីទល់​មុខបន្ទប់បានត្រឹមរយះពេល១០ថ្ងៃ ដោយឃើញនាងនៅម្នាក់ឯង ក៏ចូលចាប់ថើបដល់ក្នុងបន្ទប់ ជនរងគ្រោះប្តឹង​នគរ​បាល​ប៉ុស្តិ៍​ឲ្យ​ចាប់​ឃាត់​ខ្លួន​។

ហេតុការណ៍​នេះ​បង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៥និង៣០នាទីល្ងាច​ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ 6Aភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។​

ជនរងគ្រោះឈ្មោះ ឃ​ .ឡ​.​អាយុ១៩ឆ្នាំ ។ ចំណែកឯ​ជនសង្ស័យឈ្មោះ សេង សំអឿ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុន MPA ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនេជ័យ រាជធានីភ្នំពេញ។​

រងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបនាងត្រឡប់មកពីធ្វើការវិញ បានចូលបន្ទប់ហើយរៀបចំបោះសំអាតបន្ទប់​ ពេល​នោះ​បន្ទប់មិនបានចាក់សោ។ ​បន្ទាប់មក ជនសង្ស័យ​បានហៅនាងឲ្យអំពៅ ទាំងស្ថានភាពស្រវឹង ពេលនោះនាង​ក៏មិនព្រមយក ស្រាប់តែជនសង្ស័យខាងលើចូលមកក្នុងបន្ទប់ហើយចាប់ដៃ​នាងខ្ទប់​នឹងជញ្ជាំងហើយចាប់ឱបថើប៣ខ្សឺតៗ ហើយពោល​ពាក្យ​ថា ខ្លាចបងអត់​? ពេលនោះ​នាង​បានរត់ចេញទៅក្រៅឲ្យគេជួយ ចំណែកជនសង្ស័យខាងលើដើរ​ចូលបន្ទប់ខ្លួនបាត់។​

តាមសំដីជនសង្ស័យបាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់បានស្រវឹងហើយដើរមកបន្ទប់បានឃើញនាង​(ជន​រង​គ្រោះ​)កំពុង​បោស​សំអាតបន្ទប់មែន គាត់តែងនិយាយលេងជាញឹកញប់ដោយពោលពាក្យថា អើប្រពន្ធចុងៗ តែរហូត ហើយនៅពេលកើតហេតុ គាត់បានឲ្យអំពៅ និងខ្វិតតែនាងមិនយក គាត់ឃើញអ៊ុំស្រីម្នាក់នៅក្បែរបន្ទប់នាងនោះ រូបគេបានពឹងអ៊ុំស្រីនោះឲ្យទៅទិញស្រាបៀរ ហើយនៅពេលនោះ ជាពេលវេលាស្ងាត់ រូបគេបានចូលទៅចាប់ដៃហើយឲ្យនាងថើបរូបគាត់៣ខ្សឺត បន្ទាប់មក នាងរត់ទៅប្តឹង​កម្លាំង​នគរ​បាល​តែម្តង។​

ក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងទៅ​នគរ​បាល​ប៉ុស្តិ៍​ចោមចៅ​ឲ្យ​ឃាត់​ខ្លួន​មក​សាក​សួរ​ព្រម​ទាំង​កសាងសំណុំរឿងបញ្ជូនទៅជំនាញខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖